ខេត្តបន្ទាយមានជ័យៈមេបញ្ជាការវរៈសេនាតូច ៨៩១ លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា ជាអ្នកនាំទិញពីប្រទេសថៃចូលមកកម្ពុជា ខណៈដែលព្រំដែនកម្ពុជា-ថៃ នៅបិទនៅឡេីយ តែត្រូវបានអាវុធហត្ថបង្ក្រាប នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ប្រភពសមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
វត្ថុតាងដកហូតរួមមានៈ
១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស
២-ទូកស្មាច់ ចំនួន០១
៣-រថយន្តចំនួន ២គ្រឿង
ដោយឡែកលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា បានរត់គេចខ្លួន ។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
ពលរដ្ឋសំណូមពរ ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យករណីនេះផង បេីសិនជាបានប្រព្រឹត្តដូចរបាយការណ៍បង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ និង កងកម្លាំងកងពលតូចលេខ ៥១ មែន គួរតែបណ្ដេញចេញពីក្របខណ្ឌហេីយ ខណៈ ពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងធ្វេីពហិការប្រេីប្រាស់ផលិតផលថៃ ដែលយោធាថៃកគពុងឈ្លានពាននិងវាយប្រហារមកលើប្រទេសកម្ពុជាបង្កអោយ មានទាហានិងពលរដ្ឋស្លាប់រួមទាំងរងរបួស ដោយអ្នកខ្លះភៀសសឹកចេញពីលំនៅដ្ឋានរបស់ខ្លួនមិនទាន់ចូលទៅរស់នៅបាននៅឡើយ។វណ្ណា