មេបញ្ជាការវរៈសេនាតូច​ ៨៩១​ លោក​វរសេនីយ៍​ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ រងការចោទនាំទំនិញថៃឆ្លងដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមេបញ្ជាការវរៈសេនាតូច​ ៨៩១​ លោក​វរសេនីយ៍​ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ ជា​អ្នកនាំ​ទិញពី​ប្រទេសថៃ​ចូលមកកម្ពុជា​ ខណៈដែល​ព្រំដែនកម្ពុជា-ថៃ​ នៅបិទ​នៅឡេីយ​ តែត្រូវបានអាវុធហត្ថបង្ក្រាប នៅវេលាម៉ោង១៧ និង៣០នាទី  ថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៥។

 ប្រភពសមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋាន  កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែតចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះ​បង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ 

 វត្ថុតាងដកហូតរួមមានៈ

១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស

២-ទូកស្មាច់ ចំនួន០១

៣-រថយន្ត​ចំនួន​ ២គ្រឿង​ 

ដោយឡែក​លោកវរសេនីយ៍ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ បាន​រត់គេចខ្លួន​ ។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

​ ពលរដ្ឋសំណូមពរ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គ​ស្នងការ​នគរបាលជាតិ​ និង​ ឯកឧត្ដម​ អភិសន្តិបណ្ឌិ​ត​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ មេត្តា​ពិនិត្យ​ករណីនេះផង​ បេី​សិនជា​បាន​ប្រព្រឹត្ត​ដូច​របាយការណ៍បង្ក្រាប​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ និង​ កងកម្លាំង​កងពលតូចលេខ​ ៥១​ មែន​ គួរ​តែ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌហេីយ​ ខណៈ ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​កំពុង​ធ្វេី​ពហិការ​ប្រេីប្រាស់ផលិតផលថៃ​ ដែលយោធាថៃកគពុងឈ្លានពាននិងវាយប្រហារមកលើប្រទេសកម្ពុជាបង្កអោយ មានទាហានិងពលរដ្ឋស្លាប់រួមទាំងរងរបួស ដោយអ្នកខ្លះភៀសសឹកចេញពីលំនៅដ្ឋានរបស់ខ្លួនមិនទាន់ចូលទៅរស់នៅបាននៅឡើយ។វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print