បុរសជាអនិកជនខ្មែរអាមេរិចកាំងម្នាក់ត្រូវបានពួកម៉ាកចាក់សម្លាប់បន្ទាប់ពីផឹកស៊ីជាមួយគ្នាក្នុងហាងមួយកន្លែងនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងកំពុងតាមប្រម៉ាញ់ស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់សម្លាប់ពួកម៉ាកខ្លួនឯងក្នុងហាងផឹកស៊ី មួយកន្លែងក្នុងក្រុងបាត់ដំបងបណ្តាលឲ្យស្លាប់។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នេះថា ជនសង្ស័យជាឃាតករនគរបាលកំណត់បានមុខសញ្ញារួចហើយ  ដោយកំពុងស្រាវជ្រាវកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកអធការបន្តថា មូលហេតុឈានដល់ការចាក់សម្លាប់គ្នា សមត្ថកិច្ចមិនទាន់ដឹងច្បាស់ថាពួកគេមានជម្លោះក្នុងរឿងអ្វីនោះទេ ព្រោះនៅពេលកំពុងផឹកស៊ីជាមួយគ្នារវាងជនសង្ស័យនិងជនរងគ្រោះគេមិនឃើញមានការឈ្លោះប្រកែកគ្នាអ្វីនោះឡើយ។ លុះពួកគេដើរចេញដល់មុខហាងក៏ស្រាប់វាយតប់ចាក់គ្នាបណ្តាលជនរងគ្រោះស្លាប់តែម្តង ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

សូមរំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោហែរប៊ីដ្រាហ្គន ក្នុងក្រុងបាត់ដំបង មានកើតឡើងនូវអំពើឃាតកម្មមួយ ជនរងគ្រោះម្នាក់ជាអនិកជនខ្មែរអាមេរិចកាំង មកជួលផ្ទះស្នាក់នៅក្នុងក្រុងបាត់ដំបង ជិត៤ឆ្នាំ មកហើយ ប្រកបមុខរបរសាក់រូប មានឈ្មោះ សេក សាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានជនសង្ស័យជាឃាតករពួកម៉ាក និងគ្នាចាក់៤កាំបិតចុងស្រួច បណ្តាលឲ្យស្លាប់ ក៏មានការភ្ញាក់ផ្អើលដល់ជនបរទេសផឹកស៊ីក្នុងហាងនោះ រួមនឹងពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុក្រោយពីពួកគេផឹកស៊ីជុំគ្នាក្នុងហាងរួច ក៏ដើរទៅខាងមុខហាងហើយចាប់ផ្ដើមប្រតាយប្រតប់គ្នាឈានដល់ការប្រើប្រាស់កាំបិតចាក់គ្នាសម្លាប់បែបនេះតែម្ដង៕

IMG_1627 IMG_1631

ដោយ៖ សំ វិច្ឆិកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print