ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន រវាងរថយន្តក្រុងដឹកអ្នកដំណើពេញ បុកជាមួយរថយន្តស៊ីតែនដឹងប្រេង លើដងផ្លូវហាយវេយ បណ្តាលឲ្យផ្ទុះឆេះតែម្តង។
ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី០៤ ខែកញ្ញា បានសម្លាប់មនុស្សដល់ទៅ ៣៨នាក់ និង២៨នាក់រងរបួស។ អ្នកដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា ប្រសិនបើបុកជាមួយរថយន្តផ្សេងវិញ ប្រហែលជាមិនមានអ្នកស្លាប់ច្រើននោះឡើយ ហើយការស្លាប់នោះដោយសារតែភ្លើងឆេះខ្លាំង ចេញពីឡានមិនរួច។
ក្នុងករណីនេះសមត្ថកិច្ចអាចស្គាល់អត្តសញ្ញាណសាកសពត្រឹមតែ ៦នាក់ប៉ុណ្ណោះ ដោយអ្នកផ្សេងទៀតត្រូវឆេះក្លាយជាផេះអស់ហើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ថែមទៀតថា នៅលើកំណាត់ផ្លូវហាយវេ មួយខ្សែនេះអ្នកបើកបរគ្រប់គ្នាតែងតែបើកបរក្នុងល្បឿនមួយយ៉ាងលឿនបំផុត នៅពេលដែលពួកគេមានការបន្ទាន់ ហើយប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានវិថីផ្ដាច់ព្រលឹងច្រើន ចំណែកច្បាប់ចរាចរណ៍វិញ មិនសូវជាមានការពង្រឹងប៉ុន្មាននោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី