ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ប្រមុខកងទ័ពចក្រភពអង់គ្លេស គណៈប្រតិភូ ក្រសួងការពារជាតិដឹកនាំេដាយលោក នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងចូល ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពី ការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការ
សហប្រជាជាតិពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ ។
អញ្ជើញជូនដំណើរគណៈប្រតិភូដល់ ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នកងឯក ភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជា ការជាច្រើនរូបទៀត ។
កិច្ចប្រជុំនេះរៀបចំដោយក្រសួងការ ពារជាតិអង់គ្លេសសហការជាមួយអង្គការ សហប្រជាជាតិ (អ.ស.ប)មានប្រទេស ៨០ចូលរួម ក្នុងនោះប្រទេសអាស៊ានចំនួន ៦គឺកម្ពុជា ឥណ្ឌូនេសុី ម៉ាឡេសុី ហ្វុីលីពីន សិង្ហបុរី និងវៀតណាម ។ កិច្ចប្រជុំនេះនឹង ប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងឡុង ប្រទេសអង់គ្លេស ។
ក្នុងអំឡុងបំពេញទស្សនកិច្ចនាឱកាស នោះលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ទៀ បាញ់ គ្រោងជួប ពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេសផងដែរ ៕
ដោយ៖ សុខដុម