ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផុសក្នុងហ្វេសបុក លោកថា « កម្ពុជា-ចិន គឺជាមិត្តដែកថែបជារៀងរហូត » !

ចែករំលែក៖

ភ្នំពេញ ; ពេលខ្លះមិត្តល្អ នៅក្នុងគ្រាលំបាក ទោះបីមិនបានជួយស្អី បានត្រឹមពាក្យលើកទឹកចិត្តគ្នា ក៏វាមានតម្លៃដែរ ។ នៅពេលមានបទឈប់បាញ់ ចិន និង អាមេរិច បានដើរតួជាសាក្សី ជួយអង្កេតការណ៍ ក្នុងការអនុវត្តន៍ បទឈប់បាញ់ ។

ជាគោលការណ៍ សម្រាប់ប្រទេសតូចៗ គេមានរូបមន្តមួយគឺ « ប្រទេសតូច ការទូតធំ – Small country, Big diplomacy »
ប្រទេសតូច ខ្សោយ ដាច់ខាតមិនអាចសម្រេចចិត្ត ធ្វើសង្គ្រាមផ្តេសផ្តាស់ទេ ព្រោះសង្គ្រាមវាធ្វើប៉ះពាល់ គ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ។

ការធ្វើនយោបាយការទូត វាអាចចំណេញជាង ការធ្វើសង្គ្រាម ។ វត្តមានរបស់ យក្សចិន និង អាមេរិច ជាចំណែកមួយក្នុងការ ដាក់គំនាប ដល់ប្រទេសចោរមួយចំនួនអោយ ឈប់បាញ់គ្នាជាមួយយើង បើត្រឹមពឹង ប្រទេសអាស៊ានដូចគ្នា ប្រហែលមិនអាចទប់មហិច្ចតាឈ្លានពានរបស់សៀមបានទេ ។

ការគោរពបទឈប់បាញ់ ហើយបន្តនយោបាយការទូតជារឿងត្រឹមត្រូវបំផុត បើសិនជា ប្រទេស២នេះដកខ្លួនចេញពី ការគាំទ្របទឈប់បាញ់ សង្គ្រាមរាំរ៉ៃ ប្រាកដជាកើតបន្តទៀត ….៕

...

ប្រភព : (មេទ័ព លីពូ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print