ហេតុអ្វីក្នុងសង្គ្រាម5ថ្ងៃ កម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?

ចែករំលែក៖

ភ្នំពេញ : ចំណងជើងនេះជាសំណេរ ដែលលើកឡើងថា, ហេតុអ្វីក្នុងសង្គ្រាម5ថ្ងៃ កម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម?

ចម្លើយ÷ កម្ពុជាមានយុទ្ធសាស្ត្រសង្គ្រាមបីយ៉ាង

ទី1. ជាទូទៅនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមមុនការបើកប្រយុទ្ធទ្រង់ទ្រាយធំ យើងត្រូវស្គាល់សត្រូវ យើងត្រូវសិក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់សត្រូវ កម្លាំងកងទ័ព និងសមត្ថភាពសព្វាវុធរបស់សត្រូវ។

ទី2. សិក្សាពីសមត្ថភាពក្នុងការទប់ទល់និងការឆ្លើយតប គឺដូចជាត្រូវស្គាល់ខ្លួនឯង ដើម្បីបែងចែកកម្លាំងគ្រប់គ្រាន់តាមតំបន់ការពារ ដើម្បីធានាបានការឆ្លើយតបនិងការពារខ្លួន ឱ្យសមស្រប100%។

ទី3. សិក្សាពីទំនាក់ទំនងយុទ្ធសាស្ត្រសង្គ្រាម រវាងសម្ព័ន្ធមិត្តរបស់សត្រូវ ដូចជា អាវុធជាច្រើនដែលសត្រូវប្រើប្រាស់គឺជា របស់អាមេរិចនិងលោកខាងលិច បើយើងប្រើប្រាស់ការឆ្លើយតបហួសដែនកំណត់ ប្រាកដជាមានការប្រតិកម្មនិងការផ្គត់ផ្គង់អាវុធបន្ថែមដល់សត្រូវ។ ឧទាហរណ៍÷ បើយើងប្រើប្រាស់សព្វាវុធកម្រិតពស់របស់ចិនបាញ់ទម្លាក់យន្តហោះ F-16 អាមេរិច ច្បាស់ណាស់ប្រាកដជាអាមេរិក មិនសុខចិត្តទេ អាមេរិកប្រាកដជាជួយផ្គត់ផ្គង់សព្វាវុធបន្ថែមអោយសៀម ពេលនោះសង្គ្រាមនិងកាន់តែធំ ហើយលោកប្រធានាធិបតីដូណាល់ត្រាំ ក៏មិនប្រកាសឲ្យមានបទឈប់បាញ់ដែរ បែរជាគាំទ្រសៀមឱ្យឈ្លានពានខ្មែរទៅវិញ។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធ គឺត្រូវមានការប្រុងប្រយ័ត្ន ត្រូវប្រើប្រាស់ការថ្កោលទោសជាមុន ទើបមានការឆ្លើយតបតាមក្រោយ។

តើសៀមអាចធ្វើសង្គ្រាមឈ្នះខ្មែរដែរឬទេ?

ចម្លើយ÷ សៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ ប៉ុន្តែអាចឱ្យខ្មែររងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ព្រោះហេតុផល4យ៉ាង

ទី1. សព្វាវុធ បច្ចុប្បន្នទំនើបកម្មសព្វាវុធខ្មែរ ឱ្យតែមានហេតុផលសមស្របសម្រាប់ការឆ្លើយតប។ សព្វាវុធខ្មែរមានដូចជា ប្រព័ន្ធការពារដែនអាកាស KS-1C និង QW-3 អាចមានសមត្ថភាពបាញ់ទម្លាក់យន្តយោះចម្បាំនិងដ្រូនរបស់សៀម និងប្រព័ន្ធបាញ់រ៉ូកែត PHL-03 . PHL-81 . PHL-90B . BM-21 . RM-70 . និងកាំភ្លើងធំSH1.155mm ជាដើម.ល. សុទ្ធតែមានសមត្ថភាពកំណត់ទីតាំងមូលដ្ឋានទ័ព ការចល័តទ័ពផ្សេងៗ របស់សត្រូវ នឹងអាចកំទេចបានគ្រប់យ៉ាង។

ទី2. កម្លាំងកងទ័ព បច្ចុប្បន្នកងទ័ពរបស់សៀមមានចំនួនច្រើនជាងខ្មែរ ប៉ុន្តែបើគិតពីសមត្ថភាពកងទ័ពប្រយុទ្ធខ្សែត្រៀម និងកងទ័ពកម្មង់ដូរពិសេសរបស់ខ្មែរនៅតែខ្លាំងជាងសៀម ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលខ្មែរក៏កំពុងតែជ្រើសរើសកងទ័ពបន្ថែមផងដែរ ដូច្នេះអាចបញ្ជាក់បានថា ការទប់ទល់តាមរយៈកងកម្លាំងកងទ័ពប្រយុទ្ធ សៀមមិនមានប្រៀបលើខ្មែរទេ។ ( ខ្ញុំសុំពន្យល់ត្រង់នេះបន្តិច ការប្រយុទ្ធនៅក្នុងសមរភូមិមិនមែនយកកងទ័ពរាប់ម៉ឺនៗទៅវាយគ្នាទល់មុខទេ គឺយុទ្ធសាស្ត្រប្រយុទ្ធបែងចែកកម្លាំងការ ទប់ទល់ខ្សែត្រៀម ប្រុងប្រៀបប្រយុទ្ធ មានរបៀបយុទ្ធសាស្ត្រច្រើនណាស់ ខុសពីបងប្អូនគិតថាឲ្យតែច្រើនគឺឈ្នះមិនមែនអញ្ចឹងទេ)។

ទី3. បទពិសោធន៍និងភូមិសាស្ត្រ បងប្អូនខ្មែរក៏ប្រហែលជាបានដឹងច្បាស់ដែរអំពីបទពិសោធន៍របស់កងទ័ពខ្មែរនិងភូមិសាស្ត្រដែលខ្មែរឈរជើងស្គាល់ច្បាស់ ព្រោះខ្មែរឆ្លងកាត់បទពិសោធន៍សង្គ្រាមជាង ជិត40 ឆ្នាំ ត្រង់ចំណុចនេះគឺមានប្រៀបលើស 50% លើសៀមរួចស្រាច ដូចជា ប្រើប្រាស់អាវុធមិនស្គាល់ភូមិសាស្ត្រ ចល័តទ័ពមិនស្គាល់យុទ្ធសាស្ត្រនិងភូមិសាស្ត្រ ការដឹកជញ្ជូនកាត់ផ្ដាច់ផ្លូវស្បៀង ជាដើម.ល. ត្រង់ចំណុចនេះខ្ញុំសុំមិនបកស្រាយច្រើនទេ បងប្អូនអាចសិក្សាបន្ថែមដូចខ្លួនឯងបាន។

ទី4. រងផលខូចខាត នៅក្នុងសង្គ្រាមជាទូទៅ នៅពេលសត្រូវឈ្លានពានតែងតែរងផលខូចខាតធ្ងន់ធ្ងរច្រើនជាងយើងដែលការពារខ្លួន ដូចជា ស្លាប់កងទ័ព ខូចខាតខ្វះអាវុធ ខ្វះស្បៀង បាត់បង់ទីតាំង បើមានការឆ្លើយតបឬវាយបកកម្រិតខ្ពស់ ប្រាកដជារងគ្រោះធ្ងន់ធ្ងរបំផុត ទើបខ្ញុំសន្និដ្ឋានថា ទោះសៀមខ្លាំងប៉ុណ្ណាបើមានសង្គ្រាមទ្រង់ទ្រាយធំ ប្រយុទ្ធមិនអាចលើសពីរបីខែឡើយ ដែលខុសពីខ្មែរនៅតែអាចកំដរបានរាប់ឆ្នាំ។

នៅមានសំណួរបងប្អូនជាច្រើនទៀត ដែលសួរមកខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់បានបកស្រាយ ខ្ញុំសូមបកស្រាយពីរសំណួរនេះសិន។ សូមបញ្ជាក់សារជាថ្មីម្ដងទៀត នៅក្នុងកាលៈទេសៈនេះ យើងទទួលយកបទឈប់បាញ់ ដើម្បីការពារសន្តិភាព យើងមិនអាចផ្ទុះអាវុធទេ បើផ្ទុះអាវុធប្រាកដជា សហរដ្ឋអាមេរិក អន្តរជាតិ ថ្កោលទោសលើខ្មែរយើង និងគាំទ្រសៀមលើសង្គ្រាមឈ្លានពានខ្មែរ ហើយខ្មែរយើងក៏ទទួលទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិផងដែរ ខ្ញុំនៅតែស្នើសុំបងប្អូន សូមព្យាយាមអត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាលយើង ពីព្រោះរាជរដ្ឋាភិបាលយើង កំពុងតែខិតខំធ្វើរឿងសំខាន់ៗជាច្រើន ដែលបងប្អូនមិនអាចដឹងបាន ដើម្បីការពារជាតិមាតុភូមិនិងសន្តិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ការអត់ធ្មត់របស់បងប្អូនគឺប្ដូរបាននៅសន្តិភាព ជាងមានសង្គ្រាម និងខិតខំជួយគាំទ្រលទ្ធផលខ្មែរ ដើម្បីកសិករខ្មែរ ប្រជាជនខ្មែរនិងសេដ្ឋកិច្ចខ្មែររីកចម្រើន។

ទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឱ្យបងប្អូនបានងាយយល់ បើខុសខ្វះត្រង់ចំណុចណាសូមជួយបំពេញបន្ថែម សូមគោរពអរគុណ៕ចប់..

...

រូបភាព÷ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ទៀ សីហា និង រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ថតនៅក្នុងថ្ងៃទី17.09.2025.
ប្រភពពី: HoK Nave
សូមបញ្ជាក់ថា, សម្ដេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រមុខរដ្ឋស្តីទី បានបង្ហោះអត្ថបទនេះ ស៊ែរពីផេកឈ្មោះថា ( U-Sare2day) ប៉ុន្តែនៅក្នុង Comment សម្ដេចតេជោ ហ៊ុនសែន បានសរសេរថា, នេះជាអត្ថបទបកស្រាយដោយឯកឧត្តម ខៀវ កាញារីទ្ធ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print