ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ យប់ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបានចុះអន្ដរាគមន៍នៅទីតាំងក្លឹប XX ONE ស្ថិតក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយធ្វេីការឃាត់ក្រុមបង្កហឹង្សាក្មេងទំនេីង២ក្រុម ១២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ៖
ក្រុមខ្លា រហ័សនាមថ្មី មានគ្នា៥នាក់ រួមមាន ១.ឈ្មោះ ហេង ភារិន ភេទប្រុស អាយុ១៧ឆ្នាំ២.ឈ្មោះ រ៉ែន ចានណាក់ ភេទប្រុស អាយុ១៦ឆ្នាំ៣.ឈ្មោះ ហ៊ុន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ នាង សុខជា ភេទ ប្រុស អាយុ២៥ឆ្នាំ ៥.ឈ្មោះ ផាន់ ផាន់ណុប ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេមានទីលំនៅក្នុង ស្រុកបសេដ្ឋ ដកហូតមធ្យោបាយម៉ូតូ៣គ្រឿង, ទូរស័ព្ទ ៣គ្រឿង ។
ក្រុមនាគរហ័សនាមថ្មី មានគ្នា៧នាក់,រួមមាន ១.ឈ្មោះ ជា ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ ឡុង សៅណេត ភេទប្រុស អាយុ ២៣ឆ្នាំ ៤.ឈ្មោះ ម៉ៃ បុត្រ ភេទ ប្រុស អាយុ២២ឆ្នាំ ៥.ឈ្មោះ ជា វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ៦.ឈ្មោះ អ៊ុង សុីវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ ៧.ឈ្មោះ ធុន កាន់ ភេទប្រុស អាយុ២៣ឆ្នាំ ដកហូតមធ្យោបាយរួមមាន ម៉ូតូ៤គ្រឿង-ទូរស័ព្ទ២គ្រឿង ។
ក្រោយឃាត់យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ក្រុមក្មេងទំនេីងទងទាំង២ក្រុមបានឆ្លេីយថា មូលហេតុឈានដល់បង្កហិង្សាវាយគ្នានៅក្នុងក្លឹប XX ONE មកពីក្រុមក្មេងម្ខាងទៀតបោះពាក្យសម្ដីឌឺដងនិងរាំវាតទីផឹកសុីដោយមាក់ងាយផ្ដល់សញ្ញាឱ្យមកក្រុមខ្លួនថា អន់..។ពេលនោះកំលាំងស្ទុះចេញពីក្នុងខ្លួនហក់ទៅលេីអាកាសសារទម្លាក់ខ្លួនចុះមកលេបក្រុមខ្លា។ ក្រុមនាគក៏ មិនធម្មតាឡេីយ នៅចំពោះមុខសត្រូវបានបងង្ហាញភាពអស្ចារ្យវាយតុកញ្ចក់បែកបាក់កៅអី រីឯក្រុមខ្លាក៏មិនបង្អង់យូរ ប្រេីក្រញាំដៃវាយបំបាក់កៅអីនិងសម្ភារៈមួយចំនួនទៀតនៅក្នុងក្លឹបធ្វេីឱ្យDJ រត់ជាន់ជេីងគ្នា អ្នកខ្លះលូនចូលក្រោមតុសារឡុង និងខ្លះទៀតឡេីងជញ្ជាំង។ ល។
បច្ចុប្បន្ននគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីំចំណាត់ការតាមច្បាប់៕