ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៣៩-៤០ ត្រង់ចំណុចភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ច្រកចូលកំពង់ស្ពឺកេីតផ្លូវល្បឿនលឿន មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ វ៉ន វេន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្បែងប្រដាប់ ឃុំប្រាំបីមុំស្រុក ថ្ពងខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលេីបានប៉ះជាមួយរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BR-5335 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណអ្នកបើកបរគេចខ្លួនក្រោយពេលកើតហេតុដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា រួចបត់ឆ្លងផ្លូវពីលេខ៤ ចូលទៅផ្លូវល្បឿនលឿន ច្រកកំពង់ស្ពឺកេីត បណ្ដាលឱ្យគ្រោះថ្នាក់អ្នកបេីក ម៉ូតូដែលបេីកពីទិសខាងកេីតមកលិច រង
គ្រោះថ្នាក់ខូចសម្ភារៈ។
តាមជំនាញផ្នែកនគរបាលសណ្ដាប់ធ្នាប់ ស្រុកសំរោងទងបញ្ជាក់ថា ៖ ចំណុចគ្រោះថ្នាក់នេះជាញឹកញាប់តែងតែកេីតមានគ្រោះថ្នាក់នៅពេលដែលមានរថយន្ដ តូច
ធំ ឆ្លងកាត់ចេញចូលទៅកាន់ច្រកផ្លូវល្បឿនលឿន។
អ្នកបេីកម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរនពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដេីម្បីសង្រ្គោះ និងព្យាបាល
រីឯមធ្យោបាយបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសំរោងទង ជាបណ្ដោះអាសន្ន ដេីម្បីដោះស្រាយតាមនីតិវិធី៕