អភិបាលខេត្តព្រះវិហារ សូមបួងសួងដល់ គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេស បារមីវត្តកែវគីរីស្វារៈ និងលោកតាឌី សូមប្រោសប្រទានសន្តិភាព និងជ័យជម្នះដល់ប្រទេសកម្ពុជាយើង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គឹម រីទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គមថា ៖ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នេះ ខ្ញុំបាទសូមបួងសួងដល់ គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេស បារមីវត្តកែវគីរីស្វារៈ និងលោកតាឌី សូមប្រោសប្រទានសន្តិភាព និងជ័យជម្នះដល់ប្រទេសកម្ពុជាយើង។

លោក គឹម រីទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានបន្តថា ៖ ខ្ញុំបាទសូមឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរយុទ្ធជនពលី ទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីខានទ្បើយ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វីរកងទ័ព កងនគរបាល និងកងកំលាំងទាំងអស់ ដែលបម្រើជាតិដោយអង់អាចក្លាហាន សូមជូនពរឱ្យមានសុវត្ថិភាព និងជ័យជម្នះគ្រប់ភារកិច្ច។

សូមប្រសិទ្ធពរជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជនរួមជាតិខ្មែរ ទាំងអស់ និង ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព សូមឱ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់៖ តំបន់ប្រាសាទព្រះវិហារ មិនទាន់បើកអោយទេសចរណ៍ ទ្បើងនៅទ្បើយទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print