អាសូរក្មេងប្រុសស្រី០២នាក់បងប្អូនបង្កើតបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ក្មេងប្រុសស្រី០២ នាក់បងប្អូនបង្កើតបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង ៣០នាទី ថ្ងៃទី២១ ខែកញ្ញា ២០២៥ ស្ថិតនៅចំណុចក្រុមទី៥ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះម្នាក់ឈ្មោះ សែម សំបុត្រ ភេទប្រុស អាយុ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ សែម សុខស្រីនាង ភេទស្រី អាយុ៣ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នារស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានលង់ទឹកស្រះខាងជើងផ្ទះចម្ងាយប្រហែល២៥ម៉ែត្របណ្តាលឱ្យស្លាប់ខណៈពេលដែលឪពុកម្តាយកំពុងជាប់រវល់មិនបានមើល ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថា ក្មេងរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print