ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងនគរបាលចុះធ្វេីការស្រាវជ្រាវលេីករណីបង្កហិង្សាដោយចេតនា ដែល
បង្កឡេីងដោយជនសង្ស័យ២នាក់ កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង ១០នាទី នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចនាំបក្ខពួកគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យ២នាក់រួមមានឈ្មោះ ងី ចិក ភេទប្រុស
អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងម៉ាកហុងដា C125 ដេញតាមពីក្រោយនិងបានកាក់ពីមុខម៉ូតូជន រងគ្រោះឈ្មោះ ហុឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជាបងថ្លៃ រួចបានចុះមកធ្វេីសកម្មភាពវាយលើជនរងគ្រោះឈ្មោះ ហុឹម នឿន ជាច្រើនដៃ បណ្តាលឲ្យរបួសបែកមុខជាំភ្នែកខាងឆ្វេងនិងកដាច់ហូរឈាមស្រោចខ្លួន ចំណែកជនរង គ្រោះ ឈ្មោះ អិន ថុល ត្រូវបានជនសង្ស័យវាយជាច្រើនដដៃនិងចាប់បោកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវក្បាលនិងភ្នែករួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃនៅឯរាជធានី ភ្នំពេញដេីម្បីព្យាបាល។
តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកបានឱ្យដឹងថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កំលាំងផ្នែកព្រហ្មទណ្ឌស្រុកបានសហការឃាត់ខ្លួនជនសង្ស័យនឹងបក្ខពួករួមជាមួយម៉ូតូ១គ្រឿងម៉ាកLETពណ៌ស-ក្រហមផ្លាកលេខសម្គាល់កំពង់ស្ពឺ1Q-6779 ឈ្មោះ ឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ និងឈ្មោះ ងី ចិក ភេទប្រុស អាយុ៣០ឆ្នាំ រួចបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកនគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរនិងចំណាត់ការតាមនីតិវិធី ។
ជនសង្ស័យបានឆ្លេីយនិងទទួលស្គាល់ថា ក្រុមខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពវាយប្រហារទៅលេីជន រងគ្រោះទាំងពីនាក់ប្រាកដមែន។ មូលហេតុ ដោយសារជនរងគ្រោះជិះម៉ូតូមេីលមុខពួកខ្លួន ឌឺ ១០០ ក៏កើតចេញជាហិង្សាស្ទុះទៅវៃតែម្ដងឱ្យរាង។ មិនមែនជាករណីគំនុំអ្វីនោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទាំង២រួមជាមួយវត្ថុតាងម៉ូតូទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមច្បាប់៕