ចន ច័ន្ទលក្ខិណា លេងឈុតក្រមាឡើងប៉ុស្តិ៍ទូរទស្សន៍ថៃ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណាបានចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃជាមួយនឹងផលិតករនិង សិល្បករមួយចំនួនប្រយោជន៍ចេញទៅផ្សព្វផ្សាយខ្សែភាពយន្តខ្មែរដែលនឹងចាក់បញ្ចាំងនៅប្រទេសថៃ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងកោតសរសើរនោះគឺនាងបានបង្ហាញនូវ សម្លៀកបំពាក់ដែលច្នៃពីក្រមាខ្មែរឡើងលើឆាកក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ។

តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា តូតា, លោក ញ៉ែម សុគន្ធ, លោក យ៉ែម សំអូន, នាយក្រូចនិងតារាសម្តែង មួយចំនួនទៀតបានចាកចេញពីកម្ពុជាជាមួយនឹងផលិតករនៃផលិតកម្ម Angkor Picture កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីផ្សព្វផ្សាយនិងសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្មែរគឺរឿង”ចន្ទ្រា”នៅព្រះ រាជាណាចក្រថៃ។ វត្តមានបង្ហាញក្នុងបទសម្ភាសន៍ពិសេសតារាសម្តែងចន ច័ន្ទ លក្ខិណាបានគ្រងសម្លៀកបំពាក់ជារ៉ូបដែលច្នៃដោយផាមួង និងក្រមាខ្មែរដែលធ្វើឲ្យ អ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ហើយវាបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃការច្នៃសម្លៀកបំពាក់របស់ខ្មែរផងដែរ។ សម្លៀកបំពាក់ស្រដៀងគ្នានេះត្រូវបានគេឃើញតារាសម្តែង កញ្ញា មាន សូនីតា បានស្លៀកពាក់ជាញឹកញាប់ក្នុងគោលបំណងលើកកម្ពស់តម្លៃក្រមាដ៏ដូចជាសម្លៀក បំពាក់ខ្មែរ ពិសេសបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរដែលប្រកបរបរត្បាញហូល ផាមួង និងក្រមាខ្មែរផងដែរ។

ក្រោយបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តខ្មែរនៅប្រទេសថៃនេះ សិល្បករនិង ផលិតកររបស់ផលិតកម្មខាងលើគ្រោងនឹងបើកសម្ពោធខ្សែភាពយន្តរឿង”ចន្ទ្រា” នេះជាផ្លូវការនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

jongchan (4) jongchan (7) jongchan (2) jongchan (1) jongchan (5) jongchan (3) jongchan (6) jongchan (9) jongchan (8)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print