កីឡាករ ឈុន បញ្ញា និង ម៉ន វ៉ាន្នីជាបេក្ខភាពទី៤ វគ្គ៨ ចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ឈុន បញ្ញាមកពីក្លិបរ៉ាហាបស្វាយប៉ាក់ និងកីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥ នៃកងទ័ពជើងគោក គឺជាបេក្ខភាពទី៣-៤សម្រាប់ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់KNOCK OUT ប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយបានវាយឈ្នះលើដៃគូប្រកួត កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ជំនួបប្រកួតរវាងកីឡាករ ឈុន បញ្ញានិងកីឡាករ ហេង ពន្លឺមកពីក្លិបព្រៃទទឹងខេត្តបាតដំបងដែលមានរយៈពេល៣ទឹកពេញនោះទីបំផុតកីឡាករឈុន បញ្ញាត្រូវបានក្រៅក្រមទាំង៥រូបដាក់ពិន្ទុឈ្នះកីឡាករ ហេង ពន្លឺដោយទទួលបានសិទ្ធិឡើងទៅបន្តការប្រកួតក្នុងវគ្គទីពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានសមាសភាព៨ចុងក្រោយ។ ចំណុចពិសេសរបស់ឈុន បញ្ញាវាយត្រង់ កណ្តាប់ដៃវាយធ្ងន់ចំគោលដៅមានជំហរប្រកួតល្អ និងកម្លាំងសុហ្វគ្រប់គ្រាន់។ ចំពោះការប្រកួតរវាងកីឡាករ ម៉ន វ៉ាន្នី ជាមួយកីឡាករ រិទ្ធ ប្រាក់ប៊ិន វិញពួកគេមានកម្លាំងវាយសម្រុកប្រហាក់ប្រហែលគ្នា ប៉ុន្តែចំណុចដែលប្រាក់ប៊ិនចាញ់ ម៉ន វ៉ាន្នីនោះគឺ ការវាយស្មក់ ដោយប្រើស្នៀតជង្គង់ ជើងទាត់និងកណ្តាប់ដៃវាយម៉ាត់ចំគោលដៅល្អ។

គួរកត់សម្គាល់ចំពោះកីឡាករដែលឈ្នះក្នុងវគ្គ១៦នាក់ និងត្រូវជួបប្រកួតគ្នានៅវគ្គ៨នាក់ចុងក្រោយ ដើម្បីស្វែងរកកីឡាករ៤នាក់ប៉ុណ្ណោះសម្រាប់ឈានទៅវាយដណ្តើមពានរង្វាន់KNOCK OUT សេរីក្នុងប្រភេទទម្ងន់៥៤គីឡូកាម៕

sarim (7) sarim (6) sarim (5)

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print