នៅក្នុងកិច្ចប្រជុំ G20 ធ្វើឡើងនៅហានចូល ប្រទេសចិន មានជំនួប ទ្វេភាគី ត្រីភាគី ជាច្រើនត្រូវបានរៀបចំឡើង ក្រៅពីកិច្ចប្រជុំផ្លូវការ។ ជំនួបទាំងនោះក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតរមួត។
ក្នុងនោះមានជំនួបពិភាក្សារវាងប្រធានាធបិតីអាមេរិកបារ៉ាក់អូបាម៉ា និងប្រធានាធិបតីចិន ស៊ី ជីងពីន ។ ជំនួបរវាងលោកពូទីន និងប្រធានាធិបតីទូរគី ព្រមទាំងប្រធានាធិបតីចិន ។ ប៉ុន្តែជំនួបពិភក្សាដែលពិភពលោកចាប់អារម្ភបំផុតនោះគឺអាមេរិក និងចិន ជាចំណុចក្តៅបំផុតលើពិភពលោក។
ប្រធានាធិបតីអូបាម៉ាបាន បានជួបពិភាក្សាជាមួយលោកសីជីងពីន ដោយលោកអូបាម៉ាបានជម្រុញឲ្យទីក្រុងប៉េកាំង គោរពច្បាប់អន្តរជាតិពិសេសគឺសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលបានសម្រេចនៅសមុទ្រចិនភាគខាងត្បូង។
ជាមួយគ្នានោះអាមេរិក បានបញ្ជាក់ជាមួយចិនថា អាមេរិក និងធ្វើគ្រប់យ៉ាងនៅក្នុងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិសុខស្ថេរភាព ក៏ដូចជាសេរីភាពចរាចរណ៍នៅដែនសមុទ្រ ក៏ដូចជាដែនអាកាស។
ចំណែកមេដឹកនាំចិន វិញក៏បានប្រឆាំងនឹងសកម្មភាពរបស់អាមេរិក ដែលបានដាក់ប្រព័ន្ធមីស៊ីលនៅកូរ៉េខាងត្បូង ។ទទឹមនឹងនោះចិនបានស្នើដល់អាមេរិកគោរពដល់ផលប្រយោជន៍និងយុទ្ធសាស្ត្ររបស់ចិនផង៕
ប្រែសម្រួល៖ ម៉ែវ សាធី