ថៃ ជាប្រទេសដែលអ្នកលេងបណ្តាញសង្គមតែងតែ ហៅថា « ប្រទេសចោរឈ្លានពាន» ពេលនេះកំពុងប្រឈម ការដាក់ទណ្ឌកម្មពីធម្មជាតិ គ្រោះទឹកជំនន់ បាក់ដី រញ្ជួយដី បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បាននិយាយកាលពីថ្ងៃទី 23 ខែកញ្ញាថា ទឹកជំនន់នៅភាគកណ្តាលប្រទេសថៃបានសម្លាប់មនុស្ស ជិត១០ នាក់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ DDPM ជនរងគ្រោះស្លាប់មាននៅខេត្តអាយុធ្យា ភាគខាងជើងទីក្រុងបាងកក នៅខេត្ត Phetchabun និង ខេត្ត Phichit ។ ពួកគេស្ថិតក្នុងចំណោមប្រជាជនជាង 250,000 នាក់នៅក្នុងខេត្តមួយចំនួននៃអាងទន្លេ Chao Praya ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅសប្តាហ៍នេះ។
នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ដោយសារឥទ្ធិពលនៃខ្យល់មូសុង ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃទី 26 ខែកញ្ញា ហើយទំនងជានឹងបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងខេត្តភាគខាងជើង កណ្តាល និងភាគខាងកើតនៃប្រទេសថៃ រួមទាំងរាជធានីបាងកកផងដែរ។
ប្រទេសថៃតែងតែមានភ្លៀងធ្លាក់ខ្លាំងចាប់ពីខែមិថុនាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្សកំពុងបង្កើនព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដែលធ្វើឲ្យលក្ខខណ្ឌកាន់តែមិនអាចទាយទុកជាមុនបាន។
កាលពីខែមុន មនុស្ស៥នាក់បានស្លាប់ និង១៥នាក់រងរបួសនៅក្នុងការបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Kajiki នៅភាគខាងជើងប្រទេសថៃ។
ក្នុងឆ្នាំ ២០១១ ទឹកជំនន់នៅទូទាំងប្រទេសថៃបានសម្លាប់មនុស្ស ៥០០ នាក់ និងបំផ្លាញផ្ទះរាប់លានខ្នង៕