ភ្នំពេញៈ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វេីការស្រាវជ្រាវបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅម្តុំផ្សារនាគមាស ផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក តាម App NoDrug។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៩នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង: ម្សៅសសង្ស័យជាសារធាតុញៀន ២កញ្ចប់ តូច ឧបករណ៍សម្រាប់ប្រេីប្រាស់សារធាតុញៀនមួយចំនួន។
...
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការនីតិវិធី៕