តើតារាបាល់ទាត់នារីដែលឈ្នះពានរង្វាន់Ballon d’Or បីដងជាប់ៗគ្នាជានរណា?

ចែករំលែក៖

ខ្សែបម្រើ Aitana Bonmati របស់ជម្រើសជាតិអេស្ប៉ាញ និងជាកីឡាការិនីរបស់ក្លឹប Barcelona បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាតារាបាល់ទាត់ដំបូងគេដែលឈ្នះពានរង្វាន់កីឡាករិនីឆ្នើមប្រចាំឆ្នាំ (Ballon d’Or) ស្ត្រីបីដងជាប់គ្នា។

Bonmati វ័យ 27 ឆ្នាំត្រូវបានជ្រើសរើសជាម្ចាស់ពានរង្វាន់Ballon d’Orឆ្នាំ2025នេះ ហើយនាងក៏ធ្លាប់ឈ្នះ Ballon d’Or នារីក្នុងឆ្នាំ 2023 និង 2024 ផងដែរ។ វាមានន័យថាកីឡាការិនីបស់ Barcelona បានឈ្នះពានរង្វាន់នីមួយៗក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីខ្សែបម្រើ Alexia Putellas ទទួលបានរង្វាន់នៅឆ្នាំ 2021 និង 2022។

ថ្លែងនៅលើឆាក Bonmati ដែលបានទទួលពានរង្វាន់ពីវីរបុរសបាល់ទាត់ក្រុម Barcelona លោក Andres Iniesta បាននិយាយថា “លើកទីបីរបស់ខ្ញុំជាប់ៗគ្នានៅទីនេះ ហើយខ្ញុំនៅតែមិនគួរឱ្យជឿ។ សូមអរគុណដល់ France Football សម្រាប់រឿងនេះដែលការពិតវាអាចធ្លាក់លើដៃរបស់តារាផ្សេងទៀត។ ខ្ញុំទទួលបានវាពីដៃរបស់ Andres Iniesta ដែលជា idol របស់ខ្ញុំតាំងពីតូចមកជាមួយ Xavi ។ ខ្ញុំបានរៀនបាល់ទាត់របស់ខ្ញុំពីពួកគេ – មកដល់ថ្ងៃនេះខ្ញុំអរគុណពួកគេសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានបង្រៀនខ្ញុំ។ អរគុណពួកគេសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើនៅក្នុងកីឡាបាល់ទាត់។ ខ្ញុំជំពាក់ Barcelona នូវអ្វីគ្រប់យ៉ាង – នេះគឺជាក្លឹបនៃជីវិតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងតំណាងឱ្យស្លាកសញ្ញានេះអស់រយៈពេលជាច្រើនឆ្នាំទៀត។”

...

ពានរង្វាន់នេះមានឈ្មោះជាផ្លូវការថា Ballon d’Or Feminin ទទួលស្គាល់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ហើយត្រូវបានបោះឆ្នោតឱ្យដោយគណៈវិនិច្ឆ័យអ្នកសារព័ត៌មាន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print