ខេត្តស្វាយរៀងមានភ្ញៀវទេសចរដើរលេងកំសាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានចំនួនជាង១ម៉ឺននាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តស្វាយរៀងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្តចំនួន១៤,៣០៣នាក់។

យោងតាម លោកវ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានមានប្រសាសន៍ថា
ដោយសារប្រទេស ជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច មហា បវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើអោយភ្ញៀវទេសចរ បរទេសចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា ក៏ដូចជា ក្នុងខេត្តស្វាយរៀង ដែលមានលោក ប៉េងពោធ៏សា ជាអភិបាលខេត្តផងដែរ។

លោកបន្តថា រយៈពេល ៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ដោយគិតចាប់ថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តស្វាយរៀង មានចំនួនភ្ញៀវទេសចរសរុបចំនួន ១៤,៣០៣នាក់ , ស្រី ៣,៣៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន៣៧ នាក់។

...

ជាមួយគ្នានេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បន្ថែមថាចំពោះ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print