ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នា ក្នុងនោះមានរថយន្តម៉ាក Lexus Rx 330 ពណ៌ទឹកសមុទ្រ ផ្លាកលេខ ភ្នំពេញ 2AX-6279 ,រថយន្ត Lexus LX570 ពណ៌ប្រផេះ ផ្លាកលេខ កម្ពុជា H.H.0919 , រថយន្ត Hyundai Starex ពណ៌ស ផ្លាកលេខ ភ្នំពេញ 2Z-1922 និងរថយន្ត 45កៅអី Hyundai Univers ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 3D-4999 របស់ក្រុមហ៊ុន ត្រយ៉ងយក្ស ទេសចរណ៍ Giant Ibis Transport ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង វេលាម៉ោង ១៥ និង ៥០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
ព័ត៌មានលម្អិតផ្សាយជូនពេលក្រោយ ៕
ដោយ ៖ សិលា
...