សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី

២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។

សម្តេចតេជោ បានលើកឡើងថា ៖ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង

បន្តនៅជាមួយប្រជាជនដើម្បីបន្ត

អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី

បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។

សម្តេចតេជោ បញ្ជាក់ថា ៖ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់

ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស

ប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ឡើយព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយនិងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។

សម្តេចបន្តថា ៖ គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល

នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង

សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ

បន្តទៀត។ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print