សមត្ថកិច្ចបំបែកសំណុំរឿងសម្លាប់យ៉ាងឃោរឃៅ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ នៅផ្លូវវត្តភ្នំប្រសិទ្ធខាងត្បូង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២រសៀលនៅលើផ្លូវវត្តភ្នំប្រសិទ្ធខាងត្បូង ក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីកាប់សម្លាប់យ៉ាងសាហាវឃោរឃៅបណ្ដាលឱ្យស្លាប់យុវជន១នាក់ ឈ្មោះ អៀន ម៉េងហួរ អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចយកក្រុមជនដៃដល់យកអាវុធទៅលាក់ទុក នៅផ្លូវបេតុង ត្រង់ចំណុចមុខផ្ទះជនសង្ស័យខ្លួនឯង ដែលស្ថិតក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង១៦និង២០នាទី មានបទបញ្ជាលោកឧត្ដមសេនីយ៍ទោស្នងការ,លោកស្នងការរងទទួលជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅដល់ នៅភូមិ-ឃុំ-ស្រុក កើតហេតុខាងលើ ទើបដឹងថា នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើវេលាម៉ោងប្រហែល២ រសៀល ជនរងគ្រោះនិងមិត្តភ័ក្រមានគ្នា៧នាក់ជិះម៉ូតូបីគ្រឿងបានបបួលគ្នាទៅហូបចុក នៅវត្តភ្នំប្រសិទ្ធខាង ត្បូង ឃុំម្កាក់ ស្រុកអង្គស្នួល ដោយជនរងគ្រោះជិះម៉ូតូជាមួយមិត្តភក្តិឈ្មោះ សាត ដេវិត អាយុ១៨ឆ្នាំ ភេទ ប្រុសជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ជាមួយគ្នា។ 

ក្រោយពីបានហូបចុកជាមួយគ្នារួចមិត្តភក្តិជនរងគ្រោះទាំងនោះក៏បានជិះម៉ូតូចែកផ្លូវគ្នាចេញទៅផ្ទះរៀងខ្លួន ចំណែកជនរងគ្រោះ និងមិត្តភក្តិឈ្មោះ សាត ដេវិត បានជិះម៉ូតូឌុបគ្នាចុះពីលើភ្នំ(ពីលិចទៅកើត) មកដល់ចំណុចកើតហេតុតាមផ្លូវចេញពី វត្តភ្នំប្រសិទ្ធខាងត្បូង ឃុំម្កាក់ ស្រុកអង្គស្នួល ស្រាប់តែជនសង្ស័យខាងលើបានឈរនៅចំណុចកើតហេតុហើយធ្វើសកម្មភាពយកដាវចាក់ទៅលើជនរងគ្រោះត្រូវចំក្រោមឆ្អឹងដងកាំបិតបណ្តាលឲ្យធ្លាយពីមុខមកក្រោយហើយដាវបានជាប់ នឹងខ្លួនជនរងគ្រោះ។ 

ពេលនោះមិត្តភក្តិជនរងគ្រោះ ឈ្មោះ សាត ដេវិត មិន បានឈប់ម៉ូតូឡើយក៏នៅបន្តបើកចូលដល់ចំណុចភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយជនរង គ្រោះក៏បានធ្លាក់ពីលើម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗ ហើយមិត្តភក្តិជនរងគ្រោះ ឈ្មោះ សាត ដេវិត ក៏បានផ្តួលម៉ូតូចោលតែម្តង។ ភ្លាមនោះជនសង្ស័យ និងបក្ខពួកជិះម៉ូតូ ៣ឱគ្រឿងគ្នា៦នាក់មកតាមពីក្រោយហើយចុះដកដាវចេញពីសពជនរងគ្រោះហើយបានធ្វើសកម្មភាពដេញកាប់មិត្តភក្តិជនរងគ្រោះ ឈ្មោះ សាត ដេវិតទៀត,តែត្រូវបានរត់គេចរួចហើយស្រែកឆោឡោឲ្យគេជួយ។ ពេល នោះជនសង្ស័យ នឹងបក្ខពួកក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនអស់បាត់ទៅ។ 

បន្ទាប់មកលុះដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង២០នាទី កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ កម្លាំងសមត្ថកិច្ចផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្សេមក្សាន្ត នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់បានជនសង្ស័យក្នុងអំពើកាប់-សម្លាប់យ៉ាងសាហាវឃោរឃៅនេះមានចំនួន២ នាក់ក្នុងចំណោម៥នាក់៖ 

១-ឈ្មោះ ភា ប៉ាក់នូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអង្គរ មាស ឃុំម្កាក់ ស្រុកអង្គស្នួល ឃាត់ខ្លួនមានសារធាតុញៀនក្នុងទឹកនោមនិង២-ឈ្មោះ ឈឿន បញ្ញា ហៅណយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម។ ៣-ឈ្មោះ ទូច ភារៈ ហៅទយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួលជាដៃដល់ គេចខ្លួន,៤-ឈ្មោះ ហេង ស៊ូលី ហៅលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ខណ្ឌឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺជាដៃដល់ គេចខ្លួននិង៥-ឈ្មោះ វ៉ាត ព្រហ្ម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងស្នោ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល គេចខ្លួន។

ប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញវត្ថុតាង ម៉ូតូ Suzuki Nex ដែលនៅកន្លែងកើតហេតុជាមួយសពជនរងគ្រោះ ទូរស័ព្ទដៃ២គ្រឿង,ចបកាប់០១ និងដំបងឈើ០១ ដែលជារបស់ជនសង្ស័យ ចំនែកដាវដែលប្រើប្រាស់ដើម្បីចាក់សម្លាប់ត្រូវបានក្រុមជនដៃដល់០៣នាក់ទៀតយកទៅ តាមហើយរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាខ្លួនជាបក្ខពួករបស់ឈ្មោះ ទូច ភារៈពិតប្រាកដមែន។ ក្រោយពីឃើញឈ្មោះ ទូច ភារៈ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះហើយខ្លួននិងបក្ខពួកបានធ្វើសកម្មភាពយកចបកាប់ដងឈើនិងដំបងឈើជិះម៉ូតូដេញវាយតាមពីក្រោយទៀត ពេលទៅដល់កន្លែងជនរងគ្រោះដួលម៉ូតូ ក៏ឃើញជនរងគ្រោះស្លាប់បាត់ ទើបបក្ខពួកខ្លួនឈ្មោះ ហេងលី បានដកដាវចេញពីជនរងគ្រោះហើយនាំគ្នាជិះគេចខ្លួនតែម្ដង ដោយ

បានយកចបកាប់ដងឈើនិងដំបងឈើបោះចោលនៅ មុខផ្ទះរបស់ឈ្មោះ ទូច ភារៈ ។ ចំពោះមូលហេតុនៃការកាប់សម្លាប់នេះ គឺក្រុមជនសង្ស័យមិនមានគំនុំអ្វីជាមួយជនរងគ្រោះនោះទេ ប៉ុន្តែក្រុមនេះជាក្មេងទំនើង,បងធំ ជើងកាងនៅតំបន់ ពេលឃើញក្រុមជនរងគ្រោះក៍កើត មានចិត្តឃោឃៅចង់ស្ទាក់ប្រហារតែម្ដង។ 

សមត្ថកិច្ចបញ្ជាក់ថា តាមការស្រាវជ្រាវនិងការពិនិត្យកន្លែងកើតហេតុ ដែលនៅចញ្ចេីមផ្លូវបេតុងក្បែរជេីងភ្នំ

បាសិទ្ធិ និងផ្លូវបេតុងបណ្ដោយពីលិចទៅកេីតនិងមានទទឹង៤ម៉ែត្រ នៅសងខាងផ្លូវមានដេីមឈេីមានស្លាក ស្នាមឈាមនៅក្បែរចញ្ចេីមផ្លូវបេតុងខាងជេីងក្បែរគុម្ពព្រៃ មានម៉ូតូ១គ្រឿងម៉ាក់ Suzuki NEX ពណ៌សលាយលឿង និងមានសាកសពដេកស្លាប់ក្បែរម៉តូមានឈាមពេញផ្ទៃមុខ ហើយការពិនិត្យសាកសព សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក អង្គស្នួល ដែលមានការចូលរួមពីនគរបាលខណ្ឌព្រែកព្នៅ និងប៉ុស្តិ៍រដ្ឋបាលឃុំម្កាក់ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេ ភូមិនិងក្រុមគ្រួសារសព ជនរងគ្រោះឃើញថា សាកសពដេកក្បាលទៅទិសខាងលិចដោយក្រាលកន្ទេកជ័រនៅលេីផ្លូវបេតុង,សពស្លៀកខោខាវប៊យជេីងវែងពណ៌ខៀវនិងពាក់ខ្សែរក្រវ៉ាត់ពណ៌ក្រហម,ពាក់អាវក្រៅដៃវែងពណ៌ខ្មៅ និងពាក់អាវយឺតដៃខ្លីពណ៌ខៀវប្រឡាក់ដោយឈាម,សពមានសភាពរឹង,សពមានហៀរឈាមតាមមាត់,សពមានស្លាកស្នាមដាចរលាត់ផុងដល់ឆ្អឹកផ្នែកស្មាខាងស្ដាំទំហំបណ្ដោយ១៥ស.ម និងទទឹង ១១ស.ម ខ្នងខាងឆ្វេងក្រោមក្លៀកមានស្នាមមុតផុងចូលក្នុងទហំ៥ស.ម ក្រៅពីនោះពុំមានស្លាក់ស្នាមអ្វីទេ។ 

ដូច្នោះហើយទើបសមត្ថកិច្ចសន្និដ្ឋាន យោងតាមការ ពិនិត្យកន្លែងកើតហេតុ យោងតាម សពត្រូវបានស្លាប់ដោយសារករណីឃាត្តកម្ម។ បន្ទាប់មក សព ត្រូវបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print