Update÷បុរស៣នាក់បានលង់ទឹកសមុទ្រ នៅម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ សមត្ថកិច្ចចម្រុះរកឃើញសាកសពហេីយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស៣នាក់ត្រូវបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ខណៈចុះលេងទឹកស្របពេលមានខ្យល់បក់ខ្លាំង មានរលកធំៗ បណ្តាលឲ្យលង់ទឹក ហើយបើគិតមកដល់ពេលនេះសមត្ថកិច្ចចម្រុះរកឃើញសាកសពទាំង៣នាក់នោះហើយ។

សមត្ថកិច្ចឲ្យដឹងថា គិតត្រឹមម៉ោង៨យប់ថ្ងៃខែ២៤កញ្ញា ២០២៥ សមត្ថកិច្ចរកឃើញសាកសពបុរសម្នាក់ទៀតហើយក្នុងចំណោមបុរស៣នាក់ដែលលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ក្រុងកំពង់សោមកាលពីរសៀលថ្ងៃ២៤កញ្ញា២០២៥ ជារួមជនរងគ្រោះស្លាប់ទាំង៣ នាក់។ លោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំការស្វែងរកជនរងគ្រោះនិងចូលរំលែកទុក្ខនេះផងដែរ។

ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ម្តុំឆ្នេរដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះបាននាំគ្នាចុះលែងទឹកស្របពេលមានខ្យល់ខ្លាំង និងរលកធំៗក៏បណ្តាលឲ្យម្នាក់បានលង់ទឹក ហើយពីរនាក់ទៀតបាននាំគ្នាចុះជួយតាមក្រោយប៉ុន្តែជា អកុសល ត្រូវបានរលកបោកបណ្តាលឲ្យលង់ទាំងអស់ គ្នានោះតែម្តង។

គួរបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ខាងលើរស់នៅភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានឈ្មោះ

*ទី១. ម៉េន ម៉េត ភេទប្រុស

*ទី២. ឈ្មោះ អ៊ុន វិត

*ទី៣. ឈ្មោះ នឿន រ៉ានុត

លោកម៉ាងស៊ីណេត អភិបាលខេត្តព្រះសីហនុ ចូលរួមសោកស្តាយ រំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងសូមប្រុងប្រយត្ន័កុំចុះលេងទឹកសមុទ្រពេលមានខ្យល់ឬរលកខ្លាំង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print