ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េនស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញចុះសហការជាមួយ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០១នាក់៕
វត្ថុតាងរួមមាន :
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់
២-ទូរសព្ទចំនួន ០២ គ្រឿង
៣-កាំភ្លើងខ្យល់កែច្នៃចំនួន ០១ ដើម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕