ឃាត់ខ្លួនបុរសម្នាក់យកកណ្ដៀវខ្វាងកាប់ជនរងគ្រោះប្លន់យកទូរស័ព្ទ២គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកទូរស័ព្ទ)។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាករណីនេះបាន កើតហេតុថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៣០ នាទី នៅចំណុចចំការស្វាយជនរងគ្រោះ នៅទួលតាទ្រស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យ៉េង យូហុង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ កសិករ មានទីលំនៅភូមិ ក្បាលកោះតូច ឃុំ តាលន់ ស្រុកស្អាង។ ជនសង្ស័យ ឈ្មោះ នឿន លីណា ភេទ ប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ក្បាលកោះតូច ឃុំ តាលន់ ស្រុកស្អាងមានសារធាតុមានវិជ្ជមាន(+),ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ២ (លេីកលេីកទី ១ ករណីអំពើលួច
និងលេីកទី២ ករណីធ្វើឲ្យខូចខាតដោយចេតនា)។

*វត្ថុតាងចាប់យក÷ពូថៅចំនួន ០១ ដេីមផ្លែដែកដងឈើមានប្រវែង ២៩ ស.ម។ សម្ភារៈបាត់បង់÷ទូរសព្ទដៃម៉ាក oppo ចំនួន ០២ គ្រឿង។

មន្ត្រីនគរបាលស្រុកស្អាងឲ្យដឹងថា នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០៧ព្រឹក ជនរងគ្រោះបានធ្វើ ដំណើរចេញពីផ្ទះរបស់ខ្លួនដេីម្បីទៅបេះផ្លែស្វាយជាមួយកម្មករនៅចំណុចកើតហេតុខាងលើ។ លុះនៅវេលាម៉ោង ១៣ និង៣០ នាទី ថ្ងៃ ទី ខែ ឆ្នាំដដែល ជនរងគ្រោះបានចេញទៅមើលចំការស្វាយ១កន្លែងទៀត ដែលមានចម្ងាយប្រហែល៣០០ម៉ែត្រពីគ្នា ពេលនោះជនរងគ្រោះកំពង់តែអង្គុយនិយាយទូរស័ព្ទជាមួយម៉ូយស្វាយស្រាប់ តែនោះជនសង្ស័យបានដើរមកពីក្រោយខ្នងជនរងគ្រោះដោយមានកាន់ពូថៅ និងកណ្ដៀវខ្វាងមកជាមួយរួច ហើយបានធ្វើសកម្មភាពចាប់ក្របួចករបស់ជនរងគ្រោះហេីយបានយកកណ្ដៀវខ្វាងភ្ជង់ករួចហើយបានយកទូរស័ព្ទដៃពីជនរងគ្រោះចំនួន ០២ គ្រឿង។

ពេលនោះជនរងគ្រោះក៏បានរេីបម្រាស់រួចបណ្ដាលឲ្យរងរបួសឆូតទ្រូងផ្នែកខាងស្តាំចំនួន ០១ កន្លែង និង ឆូតស្មាខាងស្តាំ១ កន្លែងទៀត រួចហេីយជនសង្ស័យបានរត់គេចខ្លួនហើយជនរងគ្រោះក៏បានស្រែកហៅកម្មករដែលផ្លែបេះស្វាយនៅជិតនោះឲ្យជួយដេញចាប់ ហើយជន សង្ស័យបានរត់ចូលទៅក្នុងស្រះទឹកនៅជិតនោះរួចហេីយជនសង្ស័យបានបោះកណ្ដៀងខ្វាង និង ទូរស័ព្ទដៃចោលទៅក្នុងស្រះទឹក។

ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បានចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមមតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print