សល់ចំហាយភ្ជុំបិណ្ឌបង្ហោះម៉ូតូបង្ហេីយសាំងនៅតាមដងផ្លូវ​ ត្រូវសមត្ថកិច្ចបង្រ្កាបដករក្សា ទុកម៉ូតូ០៣ខែសិននៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖​ ក្រុម​យុវជន​ទំនើងមួយក្រុម​ សល់ចំហាយភ្ជុំបិណ្ឌបង្ហោះម៉ូតូបង្ហេីយសាំងនៅតាមដងផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុក​ ចុះបង្រ្កាបនាំខ្លួនយកមកណែនាំ​ និងដកហូតម៉ូតូយកមករក្សាទុក​រយៈពេល​ ០៣ខែសិននៅស្រុកថ្មគោល។

លោកឧត្តមសេនីយ៍ទោ​ស្នងការ​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​នៅល្ងាចថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចផ្លូវលំស្ថិតក្នុងភូមិថ្មី​ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ សេង​ លុច​ អធិការនគរ បាលស្រុកថ្មគោល​ ដឹកនាំកម្លាំងជំនាញសហការជាមួយនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បង្ក្រាបនិងនាំខ្លួនក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវបានចំនួន ០៤នាក់​ និងដកហូតបានម៉ូតូចំនួន​០២គ្រឿង​នាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដើម្បីសាកសួរ​។

...

ក្រោយឃាត់ខ្លួន​យកមកសាកសួរ​ កម្លាំងសមត្ថកិច្ច​ជំនាញ​ បានដកហូតម៉ូតូយកមករក្សាទុករយៈពេល​ ០៣ ខែ​ និងអប់រំណែនាំឱ្យឪពុក​ ម្តាយធានាយកទៅមូលដ្ឋានវិញអប់រំបន្ថែម៕ដោយ​៖បាត់ដំបង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print