ឃុំចំនួន៣នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ រងការជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តក្រចេះ ៖ លំនៅឋានប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិអូរគ្រៀង,ភូមិប៉ាក្លែ និងភូមិរលួស ក្នុងឃុំអូរគ្រៀង និងឃុំរលួសមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ និងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងបានហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងនោះផ្លូវមួយ ចំនួនក៏មិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។

មន្ត្រីរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ ចាប់ផ្ដើមជន់ឡើងនៅវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺថ្ងៃទី២៤ បណ្ដាលឱ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅភូមិអូរគ្រៀង ភូមិប៉ាក្លែ ភូមិរលួស។ បើទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងនេះលិចមិនយូនោះទេ គឺនឹងស្រកទៅវិញអស់ហើយ ពោលគឺប្រមាណពីរឬបីប៉ុណ្ណោះ។

...

រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ណែនាំឱ្យក្រុមការងារកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ កម្លាំងប្រជាការពារ បានចុះសួរសុខទុក្ខ និងជួយដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ភ្លាមៗ មិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងគ្រោះ ថ្នាក់ដល់មនុស្ស ឬសត្វទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print