អ្នកនាំពាក្យក្រសួងសាធារណការ ៖ ៣ថ្ងៃបុណ្យភ្ជុំបិណ្ឌអ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង,គ្រោះថ្នាក់ថយចុះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ទិន្នន័យចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ (២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥) ធៀបឆ្នាំ២០២៤

១/-ទិន្នន័យចំនួនចរាចរណ៍
– ថ្ងៃទី១ ចំនួនចរាចរណ៍ មានចំនួន ២០ ១១៦ គ្រឿង កើនឡើងចំនួន ២ ៦៨១ គ្រឿង ស្មើនឹង ១៥,៣៧%។
– ថ្ងៃទី២ ចំនួនចរាចរណ៍ មានចំនួន ១៨ ៣៦៦ គ្រឿង កើនឡើងចំនួន ៣៦០ គ្រឿង ស្មើនឹង ២%។
– ថ្ងៃទី៣ ចំនួនចរាចរណ៍ មានចំនួន ២៣ ៨០៩ គ្រឿង កើនឡើងចំនួន ៧៦១ គ្រឿង ស្មើនឹង ៣,៣0%។
សរុប៣ថ្ងៃ ចំនួនចរាចរណ៍ សរុប ៦២ ២៩១ គ្រឿង កើនឡើងចំនួន ៣ ៨០២ គ្រឿង ស្មើនឹង ៦,៥%។

២/-ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍

– ថ្ងៃទី១ មាន ១ករណី ដូចគ្នានឹងឆ្នាំ២០២៤។
– ថ្ងៃទី២ មានចំនួន ២ករណី ថយចុះ ១ករណីធៀបឆ្នាំ២០២៤ ។
– ថ្ងៃទី៣ មានចំនួន ២ករណី ដូចគ្នានឹងឆ្នាំ២០២៤។
សរុប៣ថ្ងៃ មានចំនួន ៥ករណី ថយចុះ ១ករណី(មិនមានអ្នករបួស និងអ្នកស្លាប់)។សូមអរគុណ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print