លោកបណ្ឌិត យង់ ពៅ៖​ ឆ្លើយតបនឹង លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថៃ​ ដែលនិយាយដើម្បីប្រជាប្រិយភាពនៃអាណត្តិដ៏ខ្លីរបស់ខ្លួន ក្រោយគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖ ខ្ញុំឆ្លើយតបនឹង លោក អានុទីន ឆានវីរាក់គុល Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃដែលនិយាយដើម្បីប្រជាប្រិយភាពនៃអាណត្តិដ៏ខ្លីរបស់ខ្លួន កាលពិថ្ងៃពុធ ២៤ កញ្ញា ២០២៥ ក្រោយគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងរួច។

ទី១- លោកថា ថៃ មិនមានគម្រោងចរចាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានោះទេ ល្គឹកណា កម្ពុជា មិនដកសព្វាវុធធុនធ្ងន់ៗចេញពីបណ្ដោយព្រំដែន។

ទី២- លោកថា នឹងបន្តបិទព្រំដែនរហូតទាល់កម្ពុជាលែងគម្រាមកំហែងសន្តិសុខថៃ។

លោកបណ្ឌិត​ យង់​ ពៅ​ បានសុំឆ្លើយថា៖

ចំពោះចំណុចទី១- កម្ពុជាមិនឆោត ដោយគ្រាន់តែចង់សន្ទនាឬចរចាជាមួយចោរ ហើយទុកព្រំដែនឱ្យរងា ដែលម្តងថៃចង្អុលឱ្យកម្ពុជាដោះមីន ម្តងថៃចង្អុលឱ្យកម្ពុជាដកទ័ព ម្តងថៃចង្អុលឱ្យកម្ពុជាដកអាវុធធន់ធ្ងន់។ ថៃ នៅតែយល់ច្រឡំខ្លួនឯងជាម្ចាស់ទឹកដី តាមរយៈបង្រៀនពូជសាសន៍ខ្លួនឯងឱ្យក្លាយជាពូជសាសន៍ជំងឺវង្វេងរបស់អាស៊ាន។

ចំពោះចំណុចទី២- បញ្ហាបិទឬបើកព្រំដែននេះកម្ពុជាមិនដែលនិយាយមុនឬធ្វើមុនឯណា ថៃ និយាយតែខ្លួន បិទឬបើកតែខ្លួនឯងមករហូតទេតើ។ ម្យ៉ាងទៀតថៃ ទេតើអ្នកវាយប្រហាកម្ពុជានូវសព្វាវុធធុនធ្ងន់ ក្នុងសង្គ្រាម៥ថ្ងៃ។

កម្ពុជា មានភាពចាំបាច់ការពារសេចក្តីថ្លៃថ្នូរនៃប្រជាជាតិ កម្ពុជាត្រូវការពារដែនអធិបតេយ្យខ្លួន ផ្អែកតាមសន្ធិសញ្ញា បារាំង-សៀម។ ថៃ ចង់ដេញកម្ពុជាឱ្យទៅណា?

តាមពិតលោក អានុទីន ឆានវីរាក់គុល និយាយទាំងមិនដឹងក្តី ព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធា ដើម្បីចូលរួមបោះឆ្នោតមុខ ក្រោយអាណត្តិដ៏ខ្លីនេះបានបញ្ចប់។ កម្ពុជា មិនល្ងង់ ទៅកំដរឆាកល្ខោននយោបាយផ្ទៃក្នុងថៃ នោះទេ៕ដោយ​៖តារា​

...

ប្រភព​៖​ លោកបណ្ឌិត​ យង់ ពៅ YANG PEOU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print