បុរសតណ្ហាក្រាស់ចាប់រំលោភស្ត្រីមានជំងឺបាត់បង់ស្មារតី ត្រូវឃាត់ខ្លួនបាននៅក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្តាល÷ ពិតជាអំពើដែលសង្គមស្អប់ខ្ពើមបំផុតខណៈដែលបុរសជាសន្តិសុខម្នាក់បានចាប់រំលោភស្ត្រីរងគ្រោះដែលមានជំងឺបាត់បង់ស្មារតី រហូតបានសម្រេចនៅក្នុងដីឡូតិ៍មួយកន្លែង កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះត្រូវបានបងប្អូនរបស់ជនរងគ្រោះចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើត ឡើងនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ស៊ីនឿន ហៅឡាវភេទប្រុស អាយុ ៣៨ឆ្នាំមុខរបរសន្តិសុខ។ រីឯជន រងគ្រោះមានអាយុ ៤៩ឆ្នាំ ដែលមានជំងឺបាត់បង់ស្មារតីអស់រយៈពេល ១០ឆ្នាំមកហើយ។ ជនរងគ្រោះនិងម្ដាយរបស់គាត់ អាយុ៧២ឆ្នាំ រស់នៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់បានចាប់ដៃកូនស្រីរបស់គាត់ម្ដងរួចមកហើយកាលពីឆ្នាំ ២០២៣ តែត្រូវបានគាត់ទាន់ ហើយមិនបានប្ដឹងផ្ដល់នោះទេ។ លុះដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះដែលតែងតែដើរត្រាច់ចរតាមផ្លូវ បានចេញពីផ្ទះដូចធម្មតា។ នៅវេលាម៉ោង ១៨ និង ០០នាទី អ្នកជិតខាងបានប្រាប់ម្ដាយជន រងគ្រោះថា មានគេចាប់កូនស្រីរបស់គាត់យកចូលទៅក្នុងព្រៃ។ ភ្លាមនោះម្ដាយក៏បានឲ្យកូនៗរបស់គាត់ឈ្មោះ ជា ទ្រី និងឈ្មោះ ជា ថេន ទៅមើល។

ពេលទៅដល់កន្លែងកើតហេតុ បងប្អូនជនរងគ្រោះបាន ឃើញជនសង្ស័យកំពុងរំលោភប្អូនស្រីរបស់ខ្លួនបាន សម្រេច ហើយកំពុងលើកឡេវរូតខោ។ ចំណែកជនរង គ្រោះស្ថិតក្នុងស្ថានភាពអាក្រាតកាយ។ ឈ្មោះ ជា ថេន បានស្ទុះទៅទាញជនរងគ្រោះមកក្រោកឈរ រួចលើកសារ៉ុងឲ្យស្លៀកវិញ ខណៈឈ្មោះ ជា ទ្រី បានចាប់ឃាត់ជនសង្ស័យដែលបម្រុងរត់គេច។ ក្រោយពីប្រតាយ ប្រតប់គ្នា ពួកគេក៏បានចាប់ជនសង្ស័យបាន រួចប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះនៅក្នុងដីឡូតិ៍ដែលគេទុកចោលពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print