ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមច្បាប់ នៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០នាទី នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ ចំនួន ០៤នាក់ឃាត់ខ្លួន ១- ឈ្មោះ ប៉េង ណារិនភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯកឃុំត្រេីយស្លាស្រុកស្អាង ខេត្តកណ្ដាល។ វិជ្ជាមានមាននូវសារធាតុញៀនក្នុងទឹកនោម (+)។ (ឃាត់ខ្លួន) ,២.ឈ្មោះ តាទីណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ព្រែកឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្តាល។
វិជ្ជមាន មាននូវសារធាតុញៀននៅក្នុងទឹកនោម (+) (ឃត់ខ្លួន) ,៣- ឈ្មោះ អុី សូជីនភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកឃុំត្រេីយស្លាស្រុកស្អាងខេត្តកណ្ដាល។
វិជ្ជមាន មាននូវសារធាតុញៀននៅក្នុងទឹកនោម (+) (ឃត់ខ្លួន) ,៤- ឈ្មោះ លី សេងលនភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកប៉ានឃុំត្រេីយស្លាស្រុកស្អាងខេត្តកណ្ដាល។ វិជ្ជមាន មាននូវសារធាតុញៀននៅក្នុងទឹកនោម (+) (ឃត់ខ្លួន)។ វត្ថុតាងចាប់យក៖ ១.សារធាតុញៀនមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ទម្ងន់៣,០៨ក្រាម។
២. ទូរស័ព្ទដៃចំនួន ០៣គ្រឿងម៉ាកអិនចុចពិលពណ៍ខៀវ ១គ្រឿង ម៉ាកoppoចំនួន២គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ខាងលេី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន លុះចំណុចកេីតហេតុខាងលេី ក៏បានជួបជនសង្ស័យ ទាំងបួននាក់នៅក្នុងរោងដោយមានការសង្ស័យសមត្ថកិច្ចយេីងឃាត់សួរនាំធ្វេីការត្រួតពិនិត្យរកឃេីញថ្នាំញៀនចំនួន០៣កញ្ចប់ ០១កញ្ចប់នៅនឹងឈ្មោះតាទីណានិង០២កញ្ចប់នៅនឹងឈ្មោះប៉េងណារិនរួចក៍នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាដេីម្បីធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះតាទីណាសារភាពថា
ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញចំនួន០១កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែនដែលខ្លួនទិញពីបុរសម្នាក់ឈ្មោះ អ៊ុំ បញ្ញា ភេទប្រុសនៅភូមិព្រែក ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល តម្លៃ ៥០០០០៛(ប្រាំម៉ឺនរៀល)។ចំណែកជនសង្ស័យឈ្មោះប៉េង ណារិន សារភាពថាថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញចំនួន០២កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែនដែលខ្លួនទិញពីបុរសម្នាក់ឈ្មោះ អុឹត ឈៀប ភេទប្រុសនៅភូមិព្រែកតាឯកឃុំត្រេីយស្លាស្រុកស្អាងខេត្តកណ្ដាល។ ក្នុងតម្លៃ១៥០០០០៛(ដប់ប្រាំម៉ីនរៀល)ដេីម្បីរំលែកលក់បន្តក្នុង០១កញ្ចប់តម្លៃ២០០០០៛(ពីរម៉ីនរៀល)។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបន្តស្វែងរកជនសង្ស័យឈ្មោះ អុឹតឈៀបនិងឈ្មោះ អ៊ុំបញ្ញា ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕
