ភ្នំពេញ៖ ផ្ទះវីង ដូរលុយមួយកន្លែង ខណៈដែលម្ចាស់មិននៅ ត្រូវបានជនសង្ស័យគាស់របងចូលលួចលុយអស់ប្រមាណ៣មុឺនដុល្លារ និងអាវុធខ្លីមួយដើម រួចគេចខ្លួនដោយសុវត្តិភាព។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៩យប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥ ចំនុចផ្ទះវីងវេលុយនិងដូរលុយ យីហោ ចែឃី ស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គឺផ្ទះកេីតហេតុ បានចាក់សោរចោល ដោយម្ចាស់ផ្ទះគឺជាមន្ត្រីយោធា បានទៅកន្លែងធ្វើការ ចំនែកស្ត្រីជា
ប្រពន្ធនិងកូនៗ បានចេញទៅក្រៅដូចគ្នា លុលុះមកដល់ម៉ោងកេីតហេតុ ម្ចាស់ផ្ទះរួមទាំងកូនៗ បានត្រលប់មកវិញ បាបានចាក់សោរចូលក្នុងផ្ទះ ស្រាប់តែផ្ទះមានសភាពមិនប្រក្រតី រប៉ាត់រប៉ាយ ហើយទៅមេីលទ្វាខាងក្រោយឃើញរបេីកជញ្ជាំងសង្ក័សីខាងក្រោយចំហៀងផ្ទះ មានស្នាមកាត់ ។
ប្រភពបន្តទៀតថា បន្ទប់ពីដឹងថាមានជនសង្ស័យគាស់ផ្ទះ ហើយមានការបាត់បង់លុយប្រហែលជិត៣ម៉ឺនដុល្លារ សំភារៈរបស់មានតម្លៃមួយចំនួន និងអាវុធខ្លី១ដេីម ម្ចាស់ផ្ទះបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចុះទៅកន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដេីម្បីស្វែងរកជនសង្ស័យ តែមិនដឹងថាជនសង្ស័យគេចខ្លួនតាំងពីពេលណានោះទេ ។
ករណីនេះផងដែរស្ត្រីជាប្រពន្ធបានសន្លប់បានបញ្ជូនទៅមន្ទីរពេទ្យ ចំនែកបុរសជាប្តីត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺសួរនាំនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអូបែកក្អមផងដែរ ៕
ដោយ៖ ជ្រោយពេជ្រ