ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កាសែតសៀមបានចោទថាប្រជាជនខ្មែររំលោភទឹកដីសៀម១៧ចំណុចតាមបណ្តោយព្រំដែន = គឺ១៧ចំណុចនោះហើយដែលសៀមប៉ុនប៉ងឈ្លានពានមកលើទឹកដីកម្ពុជា។
២- ទឹកដី១៧ចំណុចនៅតាមព្រំដែនត្រូវបានកំណត់ដាច់ស្រេចហើយតាំងពីមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ ។
៣- អាទាស់វាថាបើប្រជាជនខ្មែរណាមិនព្រមផ្លាស់ទីលំនៅទៅភូមិរុនតាឯកទេតែមួយសេនក៏មិនបានផង = តែបើយល់ព្រមទៅនឹងបានប័ណ្ណក្រីក្រមួយសន្លឹក?
៤- តើឥឡូវនេះតើប្រជាជនខ្មែរនៅភូមិរុនតាឯកបានទទួលស្អីខ្លះពីរាជរដ្ឋាភិបាល? = គឺមានការអភិវឌ្ឈន៍លើគ្រប់វិស័យដែលប្រជាជនត្រូវការក្នុងជីវភាពរស់នៅ?
៥- អាទាស់នៅក្រៅប្រទេសតែងតែវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា = ទោះធ្វើអីក៏វាមិនពេញចិត្តដែរដោយសារវាមានគំនុំគុំគួនលើរាជរដ្ឋាភិបាលកម្ពុជា?
៦- អាទាស់មិនដែលបានចូលទៅកម្ពុជាម្តងណាទេ = ពាក្យថាវាបានទៅសិក្សាពីតំបន់ប្រាសាទអង្គរវត្ត នេះជាការភូតកុហក់ទាំងស្រុង ។
៧- ឥឡូវបងប្អូនប្រជាជនរុនតាឯកបានរស់នៅប្រកបដោយសុខដុមរមនាក្នុងភូមិរុនតាឯកដែលមានការអភិវឌ្ឈន៍រីកចម្រើន = ពួកអាទាស់បាត់មាត់ឈឹងលែងនិយាយចេញ?
៨- អា គឹម សុខ ថាយុត្តិធម៌ពិតប្រាកដលុះត្រាតែនៅពីលើច្បាប់ = យុត្តិធម៌ទាំងអស់ត្រូវនៅក្រោមច្បាប់ បើយុត្តិធម៌នៅពីលើច្បាប់គឺជាអយុត្តិធម៌។
៩- កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសរងគ្រោះដោយសារមីន = ដូច្នេះការចោទថាកម្ពុជាដាក់មីនជាការមិនត្រឹមត្រូវទេ។
១០- កម្ពុជាមានការប្ដេជ្ញាចិត្តក្នុងការដោះមីនឲ្យអស់ = ឆ្នាំ២០២៥ជាឆ្នាំកម្ពុជាអស់មីន? ៕
ដោយ ៖ សិលា