តំណាងលោកអភិបាលខេត្ត ទទួលជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគ ក្នុងក្របខ័ណ្ឌការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZ) មកពីក្រុមហ៊ុនចាងស៊ី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោកអភិបាលខេត្ត ទទួលជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគ ក្នុងក្របខ័ណ្ឌការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZ) មកពីក្រុមហ៊ុនចាងស៊ី ជាលទ្ធផលមានដូចខាងក្រោម៖

១-ក្រុមហ៊ុនមានបំណងសិក្សាទីតាំងបង្កើតក្រុមហ៊ុនដែលមានលក្ខណៈពហុសហគ្រាស Cluster -Enterprise
២-តម្រូវការផ្ទៃដីដំណើរការរង្វង់ពី ១៥០០ហិកតា ទៅ ៣០០០ហិកតា នៅក្បែរតំបន់ព្រំដែន (ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល)
៣-មានតម្រូវការកម្លាំងពលកម្មក្នុងខេត្ត បានច្រើនកាន់តែប្រសើរ
៤-ការសម្របសម្រួលនីតិវិធីនាំចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ តាមគោលការណ៍និងនីតិវិធី។

ជាកិច្ចសហការជំហានដំបូង៖ គឺខេត្ត និងផ្នែកពាក់ព័ន្ធជួយសម្រួលដល់ការស្វែងរកដីដែលអាចជា (ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមិនដំណើរការ អនុវត្តនីតិវិធីស្នើសុំកាត់, ពិនិត្យដីដែលរដ្ឋគ្រប់គ្រង-បើមាន, ដីឯកជនដែលមានបំណងលក់រួមគ្នានៅទីតាំងជាប់គ្នាមានទំហំសរុបក្នុងលក្ខខណ្ឌខាងលើ)។ ក្នុងករណីមានការកាត់ឆ្វៀលកែសម្រួល សជណ ដីក្រុមហ៊ុនណាមួយ ភាគីក្រុមហ៊ុនវិនិយោគនឹងជួយសម្រួលដល់ខេត្តក្នុងការទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធឱ្យបានលឿន)។

បច្ចុប្បន្នក្រុមហ៊ុនបានដំណើរច្រវាក់ផលិតកម្មរបស់ខ្លួនបណ្ដើរៗហើយ នៅផ្លូវជាតិលេខ ៦A ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពេលនេះមានបំណងពង្រីករោងចក្រមកខេត្តឦសាន (ស្ទឹងត្រែង) ដោយផ្អែកលើភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅប្រទេសចិន ។
ព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥
🫶🏻រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶🏻៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print