រឿង រ៉ាវ ប្រមូល ផល របស់ កសិករ ដែល លោក Xi Jinpingយកចិត្តទុកដាក់

ចែករំលែក៖

អន្តរជាតិ ៖ ក្នុងឱកាស “ទិវាប្រមូលផលកសិករចិនលើកទី៨ ” លោក Xi Jinping ប្រធានរដ្ឋ ចិន តាងនាមគណៈកម្មាធិការមជ្ឈិមបក្សបានសម្តែងការអបអរសាទរទិវា និង សួរសុខទុក្ខ យ៉ាង ស្មោះស្ម័គ្រចំពោះកសិករ ទាំងអស់នៅទូទាំងប្រទេសចិន និង សមមិត្ត ដែល កំពុងធ្វើការលើជួរមុខនៃ “ការងារតំបន់ជនបទ កសិកម្មនិងកសិករ” ។

ចាប់តាំងពីឆ្នាំ ២០១៨ មក ប្រទេសចិនបានបង្កើតនូវ”ទិវាប្រមូលផលកសិករចិន”នៅរដូវ កាល Qiufen តាម ប្រតិទិន ច័ន្ទគតិ ជា រៀងរាល់ឆ្នាំ នេះ ជា ថ្ងៃបុណ្យ ដំបូងគេ ដែល ប្រទេស ចិន បានបង្កើតឡើងសម្រាប់កសិករចិននៅថ្នាក់ជាតិ ។
ក្នុងឱកាសនៃទិវាប្រមូលផលកសិករចិនលើកដំបូងក្នុងឆ្នាំ ២០១៨ លោក Xi Jinping បានលើកឡើងថា ការបង្កើតទិវាប្រមូលផលកសិករចិនគឺជាការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សដើម្បីបង្ហាញបន្ថែមទៀតនូវឋានៈជាមូលដ្ឋាននិងសំខាន់នៃ “ការងារ តំបន់ជនបទ កសិកម្មនិងកសិករ” ដែលជា ព្រឹត្តិការណ៍ ដ៏ មានឥទ្ធិពលជ្រាលជ្រៅ។
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីទិវាប្រមូលផលកសិករចិនលើកដំបូង លោក Xi Jinping បានហោះហើរពីទីក្រុងប៉េកាំងទៅកាន់ខេត្ត Heilongjiang ភាគឦសានរបស់ ប្រទេសចិន ។ លោកបានដើរចូលទៅក្នុងវាលស្រែ ដើម្បីពិនិត្យ មើលស្ថានភាពប្រមូល ផលនៅ រដូវ ស្លឹក ឈើជ្រុះ ។
ក្នុងរដូវធ្វើស្រែចំការសំខាន់ៗ លោក Xi Jinping បានចុះទៅពិនិត្យស្រែចម្ការម្តងហើយម្តងទៀត ដើម្បីពិនិត្យស្ថានភាពបង្កបង្កើនផលស្បៀង និងយកចិត្តទុកដាក់ចំពោះការប្រមូលផល ។
នៅខែឧសភា ឆ្នាំ ២០១៣ លោកបានទៅមើលវាលស្រែស្រូវសាលីនៅទីក្រុង Tianjin ដើម្បី ពិនិត្យ មើលស្ថានភាពបង្កបង្កើនផលស្បៀងនៅរដូវក្តៅ ។ នៅខែឧសភា ឆ្នាំ ២០១៦ លោក បានចុះ ត្រួត ពិនិត្យការស្ទូងស្រូវដោយប្រើម៉ាស៊ីននៅទីក្រុង Fuyuan ខេត្ត Heilongjiang ។ ខែកញ្ញា ឆ្នាំ ២០១៩ លោកបានចុះត្រួតពិនិត្យស្ថានភាពដាំដុះនៃដើមឈើតែនៅទីក្រុង Xinyang ខេត្ត Henan ។ នៅខែកក្កដា ឆ្នាំ ២០២០ លោកបានចុះពិនិត្យការរីកលូតលាស់របស់ពោតនៅស្រុក Lishu ទីក្រុង Siping ខេត្ត Jilin ។ លោកបានចុះពិនិត្យមើលការលូតលាស់ស្រូវសាលីរដូវរងានៅទីក្រុង Zhuozhou ខេត្ត Hebei ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ នៅខែមីនា ឆ្នាំ ២០២៤ លោកបានទៅទស្សនាទីក្រុង Changde ខេត្ត Hunan ដើម្បីពិនិត្យមើលការដាំដុះសំណាបនិងការភ្ជួរដី… លោក Xi Jinping តែងតែយកចិត្តទុកដាក់ចំពោះ “ការងារតំបន់ជនបទ កសិកម្មនិងកសិករ” ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print