ប្រទេសចិន៖ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្រោយគ្រោះមហន្តរាយធម្មជាតិនៃព្យុះទីហ្វុង Ragasa កំពុងដំណើរការនៅទូទាំងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនហើយ ក្រោយពីព្យុះទីហ្វុងនេះបានបោកបក់ក្នុងទីក្រុង Yangjiang កាលពីថ្ងៃពុធ មក និងបានចុះខ្សោយមកជាសម្ពាធត្រូពិចវិញ។ ព្យុះទីហ្វុងនេះបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធរងនូវភាពបំផ្លិចបំផ្លាញធ្ងន់ធ្ងរ រួមទាំងដើមឈើដែលត្រូវបាក់រលំ បង្អាក់សេវាផ្គត់ផ្គង់ថាមពលផងដែរ។ គិតត្រឹមម៉ោង ១៨:00នាទីកាលពីថ្ងៃព្រហស្បត្តិ៍នេះខ្យល់នៅខេត្តក្វាងទុងបានបន្ទាបកម្រិតចុះ បង្ករជាការឆ្លើយតបបន្ទាន់ទៅកម្រិត IV វិញ ដែលជាកម្រិតទាបបំផុតដែរ។
អាជ្ញាធរមូលដ្ឋានបានចល័តក្រុមសង្គ្រោះបន្ទាន់ ដើម្បីសម្អាតកំទេចកំទីនានា និងស្តារប្រក្រតីភាពឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នោះដែរ ក៏នៅមានដើមឈើដួលរលំ និងផ្លាកសញ្ញាផ្លូវរងការខូចខាតជាច្រើន បង្ខំឲ្យបិទផ្លូវសំខាន់ៗនៅលើកោះ Hailing នៃខេត្ត Yangjiang ជាកន្លែងដែលព្យុះ Ragasa បានថយចុះ។ ក្រុមការងារបានធ្វើប្រតិបត្តិការទាំងយប់ដើម្បីសំអាតផ្លូវមួយខ្សែសម្រាប់ឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន។
លោក Chen Haokai ប្រធានការិយាល័យ Greening and Gardens Office of Hailing District Municipal Construction Affairs Center បាននិយាយ៖ យើងបានបង្កើតក្រុមសង្គ្រោះបន្ទាន់ដែលមានបុគ្គលិកជាង២000 នាក់ដែលមកពីក្រុមប៉ូលីសប្រដាប់អាវុធផង សេវាកម្មក្រុង ខាងក្រុមហ៊ុនសំណង់ និងកងពន្លត់អគ្គីភ័យ។ គោលដៅរបស់យើងគឺសកម្មបំផុតដើម្បីលុបបំបាត់គ្រោះថ្នាក់ធំៗនៅលើផ្លូវនានាក្នុងនៅថ្ងៃនេះ។
កិច្ចខិតខំប្រឹងប្រែងស្តារថាមពលឡើងវិញក៏កំពុងញ៉ាប់ដៃញ៉ាប់ជើងដែរ។ ផ្លូវថ្នល់សំខាន់ៗចំនួន ១៨៣ ក្នុងទីក្រុង Yangjiang ត្រូវបានកាត់ផ្តាច់ដោយព្យុះទីហ្វុងបានបើកឡើងវិញយ៉ាងទូលំទូលាយ ហើយអគ្គិសនី ក៏ត្រូវបានស្ដារឡើងវិញសម្រាប់គ្រួសារចំនួន ៣៧0,000 គ្រួសារ។ កិច្ចខិតខំប្រឹងប្រែងបន្តគឺសម្រាប់អតិថិជនដែលរងផលប៉ះពាល់ចំនួន ១៦0,000 គ្រួសារទៀតដែលនៅសេសសល់៕ដោយ៖តារា