ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ នារសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់គេប្រទះឃើញបុគ្គលិគតម្លើងWIFI ម្នាក់ បានបាត់បង់ជីវិតទាំងកណ្ដាលថ្ងៃត្រង់ ខណៈគេសង្ស័យអាចបដាលមកពីឆ្លងចរន្តអគ្គីសនី(ឆក់)។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានបង្កឡើងនៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៤ ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ប៊ុនថាន ចេដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បន្ទាប់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរសង្ស័យ ជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទេ អាចពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពិតប្រាកដ អាចនិងយាយបានថាភ្លាត់ស្នៀត(បោះខ្សែកាបទាក់ខ្សែទាក់ខ្សែភ្លើង)នេះបើយោងតាមការឆែកកាំរ៉ាសុវត្ថិភាព ។
ប្រភពបញ្ជាក់បន្ថែមថា សពបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីចាត់ចែងតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន