បុគ្គលិក​តម្លើង​WIFI ឆ្លង​ចរន្ត​អគ្គិសនី​ឆក់ស្លាប់ទាំងកណ្ដាលថ្ងៃត្រង់ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដី​រាយការណ៍​នានាជុំវិញកន្លែងកើតហេតុ នារសៀល​ថ្ងៃ​សុក្រ ៤កើត ខែអស្សុជ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់​គេប្រទះឃើញបុគ្គលិគតម្លើងWIFI ម្នាក់ បាន​បាត់បង់ជីវិត​ទាំងកណ្ដាលថ្ងៃត្រង់ ខណៈគេសង្ស័យអាចបដាលមកពីឆ្លងចរន្តអគ្គីសនី(ឆក់)។​

ប្រភព​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ហេតុ​ការណ៍​ខាងលើ​នេះ បាន​បង្កឡើង​នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៤ ស្ថិត​នៅ​ភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​

ប្រភព​ដដែល​បញ្ជាក់​ថា ជនរងគ្រោះ​(ស្លាប់)ឈ្មោះ ប៊ុន​ថាន ចេដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ​ខ្មែរ រស់​នៅ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បន្ទាប់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ សហការ​ចុះពិនិត្យ និងធ្វើការ​ស្រាវជ្រាវ ជនរងគ្រោះ​ពុំមាន​ស្លាក​ស្នាមអ្វីគួរសង្ស័យ ជាប់ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះទេ អាចពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពិតប្រាកដ អាចនិងយាយបានថាភ្លាត់ស្នៀត(បោះខ្សែកាបទាក់ខ្សែទាក់ខ្សែភ្លើង)នេះបើយោងតាមការឆែកកាំរ៉ាសុវត្ថិភាព ។​

...

ប្រភព​បញ្ជាក់​បន្ថែម​ថា សពបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បី​ចាត់​ចែង​តាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print