នគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកនៅវេលាម៉ោង១១និង ២០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិកា រដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ជាក់ស្តែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់ ឈ្មោះ ហៃ សោភាន់(ធីន) ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច និងទូរស័ព្ទដៃ ១គ្រឿង ។

យោងតាមចម្លើយរបស់ឈ្មោះ ហៃ សោភាន់ វេលាម៉ោង ១២និង៤០នាទី បានបន្តទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់ទៀត នៅចំណុចភូមិថ្នល់បត់ ឃុំព្រះពេជ្រមុនី ស្រុកគងពិសី៖

    

១.ឈ្មោះ ណន វ៉ាន់ដា(ជ័យ) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្នល់បត់ឃុំពេជ្រមុនី ស្រុកគងពិសី,២.ឈ្មោះ ញ៉ុក ចាន់រៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី និង៣.ឈ្មោះ ឯម តុលា (យួន) ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ដោយត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០២កញ្ចប់តូច ទូរស័ព្ទដៃ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print