ទីក្រុងបាងកក ៖ កាសែតថៃជាភាសាអង់គ្លេសទាំងបីសុទ្ធតែរាយការណ៍ថាទាហានថៃពិតជាបានបាញ់មកលើទាហានកម្ពុជា ដោយគ្រាន់តែថាដើម្បីជាការឆ្លើយតបនឹងការបាញ់ពីកម្ពុជាមុន។ ដោយឡែកកម្ពុជាបញ្ជាក់ថាថៃបានបាញ់មុនដោយមិនបញ្ជាក់ថាកម្ពុជាបានបាញ់តបវិញទេ ហើយនៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
សូមជម្រាបថា ៖ យើងត្រូវតែ(ថតទុកឲ្យហើយកុំឲ្យកាសែតថៃប្តូរថាថៃមិនបានបាញ់) ! ព្រោះសារជាតិថៃ មានល្បិច១០០ជំពូកខាងខូច ដែលគ្មានការខ្មាសអៀនសូម្បីបន្តិចលើពិភពលោក ហួសការថ្លែង៕
ដោយ ៖ សិលា
...