បន្ទប់ផ្ទះសំណាក់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អគ្គិភ័យបានឆាបឆេះបន្ទប់ផ្ទះសំណាក់មួយកន្លែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលទទួលព័ត៌មានថាមានគ្រោះអគ្គិភ័យកើតឡើងនៅចំណុចផ្ទះសំណាក់មនោរម្យ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានយករថយន្តពន្លត់អគ្គិភ័យ០១គ្រឿង  សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលសង្កាត់ផ្សារកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និង លោកលៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះមកជួយអន្តរាគមន៍ពន្លត់ ក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន១៩បំពង់និងបាញ់ទឹកអស់០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបង្កហេតុដល់បន្ទប់ផ្សេងៗនោះឡើយ ។
លោកអធិការបានបញ្ជាក់ថាៈសម្ភារៈខូចខាតទាំងស្រុង រួមមាន៖ ១.ម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿង ,២.ទូរទស្សន៍ ចំនួន០១គ្រឿង, ៣.ពូកចំនួន០២ ។ចំពោះមូលហេតុបង្កឲ្យកើតមានអគ្គិភ័យនេះដោយសារឆ្លងប្រព័ន្ធអគ្គិសនី  ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print