ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ សេចក្តីរាយការណ៍ថា មានករណីបាញ់ប្រហារ ទៅលើរថយន្តសាំងយ៉ុង១គ្រឿង នៅលើផ្លូវ ជាតិ៥៥ ចន្លោះ គីឡូម៉ែត្រលេខ១៥៩-១៦០ចំណុចA4 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បង្កឲ្យស្ត្រីម្នាក់ស្លាប់ និងរបួស៤នាក់ ។
សមត្ថកិច្ចស្រុកវាលវែងឲ្យដឹងថា ករណីបាញ់ប្រហារនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឯក ណាំអៀង ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត១គ្រឿង ម៉ាក Vico ពណ៌ទឹក ប្រាក់ ស្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ប្រហារទៅលើក្រុមជនរងគ្រោះ កំពុងធ្វើដំណើតាមរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ បានបើករថយន្តរត់គេចខ្លួន។
ប្រភពបញ្ជាក់ថា ខ្មាន់កាំភ្លើងប្រើប្រាស់អាវុធខ្លីម៉ាក K54 និងបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ ព្រមទាំងរងរបួស៤ នាក់ផ្សេងទៀត (ស្រីម្នាក់)ផ្តើមចេញពីទំនាស់ដណ្ដើមកូនគ្នា។
លុះរហូតមកដល់វេលាម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានស្រាវជ្រាវស៊ើប អង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯក ណាំអៀង បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះអិត ដា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅខេត្តកំពតត្រូវជាប្រពន្ធជន សង្ស័យបានស្លាប់,ឈ្មោះយាយ ច្រឹប អាយុ៦៣ឆ្នាំរស់ នៅខេត្តកំពតរបួសធ្ងន់,ឈ្មោះវីរ បុត្រ ភេទប្រុស អាយុ២ ឆ្នាំ ត្រូវជាកូនជនសង្ស័យរងរបួស,ឈ្មោះប៉ែន វិទូ ភេទ ប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិទួលរកា ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺរងរបួស និងឈ្មោះចេង សាវឿន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរបើកបររស់នៅភូមិដំដែក ឃុំរកាកោះនស្រុកគងពិសី ខេត្តកំពង់ស្ពឺរងរបួស។បច្ចុប្បន្ន ជនរងគ្រោះទាំង4នាក់បញ្ជូនមកមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
រីឯជនសង្ស័យខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕