ភ្នំពេញៈ បុរសម្នាក់ជិះរថយន្តមិនចាំម៉ាកដកកាំភ្លើងបាញ់រះឡើងលើមេឃចំនួន៥គ្រាប់ បង្កឲ្យមានការភ្ញាក់នៅក្នុងបឹងកក់ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១២នឹង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់ជិះរថយន្តមួយគ្រឿងមិនចាំម៉ាកនៅក្នុងបឹងកក់ឃើញថាដូចជាស្ងាត់ពេកបានដកកាំភ្លើងបាញ់រះឡើងលើមេឃចំនួន៥គ្រាប់លេងរួចបើករថយន្តបាត់ស្រមោលតែមង្តបន្សល់ទុកគ្រាប់កាំភ្លើងនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនិងកងរាជអាវុធហត្ថចុះមកដល់ទីតាំងខាងលើនិងបានប្រមូលគ្រាប់កាំភ្លើងនិងបន្តស៊ើបអង្កេតនិងរកមុខជនសង្ស័យដើម្បីធ្វើការទៅតាមនីតិវិធីច្បាប់៕
...
ដោយ៖ ស រស្មី