តំបន់សេដ្ឋកិច្ចពិសេស​ទាំង​ ១៣​នៅខេត្តស្វាយរៀង​ កំពុងដំណេីរការ​ និងកំពុងអភិវឌ្ឍបន្តរីកចម្រេីនគួរជាទីកត់សម្គាល់​ ជាពិសេស​បានដេីរតួនាទីជាក្បាលម៉ាសុីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយសហការី​ កាលពីរសៀលថ្ងៃសៅរ៍​ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញ​ចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ មួយចំនួន​​ នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យក​ព័ត៌មានវឌ្ឍនភាព​ និងបញ្ហាប្រឈមផ្សេងៗរបស់​វិស័យឯកជន​។

ឆ្លៀតក្នុងឱកាសនេះ​ លោកអគ្គលេខាធិការរូបនេះ​​ ក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស​ និងវិនិយោគិន​ នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។

តាមការពិនិត្យជាក់ស្តែង​ តំបន់សេដ្ឋកិច្ចពិសេស​ ទាំង​ ១៣​ ដែលកំពុងដំណេីរការបច្ចុប្បន្ននៅខេត្តស្វាយរៀង​ បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រេីនគួរជាទីកត់សម្គាល់​ ជាពិសេស​ បានដេីរតួនាទីជាក្បាលម៉ាសុីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនកំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង​ ជូនបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសចំពោះបងប្អូន​ ដែលទេីបត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានោះ​ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ​មួយចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ហ័រស៊ាង​ អុិនធេីណេសិនណល់​ មានសហគ្រាសវិនិយោគខ្លះ​ កំពុងធ្វេីការផលិតនូវផលិតផលពាក់កណ្តាលសម្រេច​ និងនាំចេញទៅប្រទេសចិនវិញ​ ដេីម្បីផលិតជាផលិតផលសម្រេច​ ដែលនេះក៏ជា​សញ្ញាណ​ថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print