ភ្នំពេញ៖ ខាងក្រោមនេះជាការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅលើហ្វេសប៊ុកលោក ហើយ នគរដ្រេហ្គន សូមចុះផ្សាយទាំងស្រុងៈ សួស្តីមិត្តទាំងអស់គ្នា!
ប៉ុន្មានថ្ងៃកន្លងមកនេះ មានការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងករណីបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា នៅរដ្ឋកាលីហ្វញ៉ាទាក់ទងជាមួយរូបខ្ញុំបាទ ដែលជាការបំផ្លើសការពិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។ លោក Morton Sklar ដែលជាមេធាវីតំណាងឱ្យដើមបណ្តឹងបានធ្វើសេចក្តីប្រកាសព័ត៌មានបំផ្លើសមួយចំនួន និងរហូតដល់មានបុគ្គលមួយចំនួនបានផ្សាយព័ត៌មានថា តុលាការបានកាត់សេចក្តីឱ្យខ្ញុំចាញ់ក្តី ដែលទង្វើនេះគឺជាការបំភ័ន្តសាធារណមតិចំពោះដំណើរការនៃនីតិវិធីតុលាការ។
ក្នុងករណីនេះ មេធាវីរបស់ខ្ញុំ លោក John Purcell និងអ្នកជំនាញច្បាប់អាមេរិក លោក Christopher Beres បានធ្វើការបកស្រាយយ៉ាងច្បាស់ នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន ខ្មែរថាមស៍ (Khmer Times) ថា៖ “លោក Sklar ដែលជាមេធាវីរបស់ដើមបណ្តឹង បានអះអាងបំផ្លើសការពិត និងបំភ័ន្តសាធារណមតិពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ និងដំណើរការនីតិវិធីនៅតុលាការ” ។ លោក Beres បានបន្ថែមទៀតថា៖ “ដើមបណ្តឹងមិនទាន់ឈ្នះក្តីនៅឡើយទេ។ ដើមបណ្តឹងបានអះអាងទៅតុលាការអាមេរិកថា ដើមបណ្តឹងមិនមានអង្គហេតុណាដើម្បីបញ្ជាក់ថា តុលាការមានសមត្ថកិច្ចឡើយ។
ដូចេ្នះសួរថា តើមេធាវីរបស់ដើមបណ្តឹងនេះអាចដាក់ពាក្យបណ្តឹងដោយឆន្ទៈសុច្ចរិតដោយរបៀបណា ប្រសិនគ្មានអង្គហេតុណាមួយដែលបញ្ជាក់ថាតុលាការមានសមត្ថកិច្ចផងនោះ។ មកដល់ពេលនេះ ដើមបណ្តឹងមិនបានបង្ហាញ អង្គហេតុណាមួយទៅតុលាការសហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវចូលខ្លួនទៅតុលាការដើម្បីឆ្លើយតបទៅនឹងបណ្តឹងដែលបានដាក់នោះ”។
សរុបសេចក្តីមក ការធ្វើសេចក្តីប្រកាសព័ត៌មានរបស់មេធាវី Morton Sklar និងបុគ្គលមួយចំនួនថាតុលាការរដ្ឋកាលីហ្វញ៉ាបានកាត់ក្តីឱ្យខ្ញុំចាញ់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាការបំផ្លើសការពិត ពីព្រោះថាតុលាការពុំទាន់សម្រេចទទួលយកបណ្តឹងនេះមកដំណើរការបន្តនៅឡើយទេ។ រឿងក្តីនេះគឺស្ថិតត្រឹមដំណាក់កាលនៃការទាមទារព័ត៌មានបន្ថែម ដើម្បីកំណត់សមត្ថកិច្ចតុលាការក្នុងការជំនុំជម្រះក្តីតែប៉ុណ្ណោះ។
Dear all friends !
There have been a number news in the media and social media related to a court case in the State of California involving me; which have been put out by plaintiff lawyer, Mr. Morton Sklar, and a number of individuals that have caused public misunderstanding of the status of this case. They have issued a number of misleading statements in the press and social media, including the statement that the court has made decision on September 1st that I lost the case. THIS IS NOT TRUE.
To explain our side of the story, I would like to quote what defense lawyer, Mr. John Purcell, and an experienced US trial attorney and former prosecutor, Mr. Christopher Beres, explained via their interview with Khmer Times.
They have clearly explained that the complaint filed in the US District Court of California in Los Angeles by Morton Sklar, Mr. Sovannara’s US lawyer, lacked credibility. A major flaw in the case against Mr. Manet, a general in the armed forces, was whether the court has jurisdiction over a Cambodian citizen or foreign citizen, plus there was a lack of hard facts to support the case, he said.
Mr. Beres explains that: “Mr Sklar, the plaintiff’s attorney, has misrepresented the court’s rulings and the procedural status of the case to the public,” he said. “As an officer of the court, he should know better. His public statements undermine his credibility and negatively impact the administration of justice.
Mr. Beres added that: “The plaintiff has not won anything; instead, the plaintiff has represented to the US court that he doesn’t have the facts to establish the court’s jurisdiction. It’s a wonder how the plaintiff’s attorney could in good faith file the complaint without the facts to support the court’s jurisdiction… At this point, the plaintiff has failed to supply any factual basis to the US court to be able to compel General Manet to participate in the litigation commenced by the plaintiff,”.
In summary, whatever have been put out in the media and social media that I have lost the case is NOT TRUE and very misleading.
ដោយ៖ សុខ ខេមរា