ពួតដៃគ្នារីកចម្រើនទៅមុខ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ

ចែករំលែក៖

ចិន៖​ នៅ​ថ្ងៃទី ​២៨ ​ខែកញ្ញា ​”ពិធី​ស្តីពី​ការ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​មានភាព​កាន់តែ​ស៊ីជម្រៅ​រវាង​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន​ជាមួយ​គ្រប់មជ្ឈដ្ឋាន​នៃ​ម៉ាកាវ”​បាន​ប្រារព្ធធ្វើ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ​។ ​លោក ​Shen ​Haixiong ​អនុរដ្ឋ​មន្រ្តី​ក្រសួង​ឃោសនាការ​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និង​ជា​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្ស​ន៍​មជ្ឈិម​ចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាពនេះ​និង​ថ្លែង​សុន្ទរកថា​ ​។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​សារព័ត៌មាន​ចិន​ CCFR ។

លោក ​Shen ​Haixiong ​បានលើកឡើង​ថា ​ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិ​បែប​ចម្រុះ​ដែលមានទ្រង់ទ្រាយធំបំផុត ​ធុរកិច្ចច្រើនបំផុត​និងវិសាលភាពធំទូលាយបំផុត​លើ​ពិភព​លោក​បច្ចុប្បន្ននេះ ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បាន​ធ្វើឱ្យ​ស៊ីជម្រៅ​ជាបន្ត​បន្ទាប់​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយរដ្ឋបាល​នៃ​តំបន់រដ្ឋបាលពិសេសម៉ាកាវ​និង​គ្រប់​មជ្ឈដ្ឋាន​នៃ​ម៉ាកាវ​ដើម្បី​ប្រមូលផ្តុំ​នូវ​កម្លាំង​ដ៏ខ្លាំងក្លា​ពី​ការ​ស្នេហាជាតិ​និង​ស្នេហា​តំបន់​ម៉ាកាវ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ម៉ាកាវ ​។ ​

ថ្ងៃនេះ ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បាន​ចាប់​ដំណើរការ​ម្តងទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏សំខាន់ជាច្រើន​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​នៃ​ម៉ាកាវ​ដើម្បីជួយជំរុញម៉ាកាវ​ឱ្យ​រួមបញ្ចូល​ជាមួយ​និម្មាបនកម្ម​អភិវឌ្ឍន៍​ទូទៅ​នៃ​ប្រទេស​ជាតិ​ឱ្យបាន​កាន់​តែ​ល្អ ​។ ​

...

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​រីករាយ​ធ្វើ​កិច្ច​សហ​ប្រតិ​បតិ្តការ​យ៉ាង​ជិត​ស្និទ្ធ​និង​ពួតដៃគ្នា​រីកចម្រើនទៅមុខ​ជា​មួយ​រដ្ឋបាល​នៃ​តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ​និង​មិត្ត​ភក្តិ​មកពី​មជ្ឈដ្ឋាននានា​របស់​ម៉ាកាវ​ដើម្បី​រួមគ្នាបើកទំព័រថ្មី​នៃ​ការ​អនុវត្ត​”ប្រទេស​មួយ ​ប្រព័ន្ធ​គ្រប់គ្រងពីរ”​ដែលប្រកបដោយ​លក្ខណៈពិសេសម៉ាកាវ ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print