រដ្ឋបាលខេត្តកំពង់ចាម​ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE»

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមទូលប្រគេនព្រះករុណាគ្រប់ព្រះអង្គ និងជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យុវជន យុវនារី សិស្ស និស្សិត និងបងប្អូន ប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងអស់ មេត្តាជ្រាបថា៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត កំពង់ចាម បានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំព្រឹត្តិការណ៍ ទិវាដើរពិភពលោក ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព»។ ពិធីនេះនឹងរៀបចំឡើងនៅវេលាម៉ោង៧:០០ នាទីព្រឹក រហូតដល់ម៉ោង ៩:០០នាទីព្រឹក ដោយចេញដំណើរពីវិមានឯករាជ្យខេត្តកំពង់ចាម និងបន្តដំណើរ ឆ្ពោះទៅវេទិការអុំទូក និងត្រឡប់មកវិមានឯករាជ្យវិញ មានចម្ងាយ ៤គីឡូម៉ែត្រ។

ដើម្បីរំលឹកគុណ និងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងវីរៈកងទ័ពជួរមុខដែលបានខិតខំប្រឹង ប្រែងការពារបូរណភាពទឹកដីកម្ពុជា និងជួយរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា រដ្ឋបាល ខេត្ត កំពង់ចាម សូមអំពាវនាវព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យុវជន យុវនារី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ ទាំងអស់ និមន្ត និងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។

រដ្ឋបាលខេត្តកំពង់ចាម មានជំនឿយ៉ាងមុតមាំចំពោះស្មារតីនិមន្តចូលរួមរបស់ព្រះករុណាគ្រប់ ព្រះអង្គ និងអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា បងប្អូន ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព» ដើម្បីលើកកម្ពស់ស្មារតី និងថៃ រក្សាសន្តិភាពនៅកម្ពុជា និងនៅក្នុងសាកលលោកទាំងមូល៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print