អន្តរជាតិ : អាជ្ញាធរប៉ូលីស Grand Blanc រដ្ឋ Michigan សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី ២៨ ខែកញ្ញាថា ករណីបាញ់ប្រហារនៅព្រះវិហារមួយកន្លែងក្នុងតំបន់នេះដែលកើតឡើងកាលពីព្រឹកថ្ងៃដដែលនោះ បានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ៨ នាក់រងរបួស ក្នុងនោះមានមួយនាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ នាពេលមុននេះ អាជ្ញាធរប៉ូលិសបានប្រកាសថា មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ៩ នាក់រងរបួស ។
អាជ្ញាធរប៉ូលិសបានបន្តថា ខ្មាន់កាំភ្លើងបានវាយប្រហារ និងដុតព្រះវិហារ បន្ទាប់មកត្រូវបានបាញ់សម្លាប់ដោយប៉ូលិសពីរនាក់នៅក្នុងចំណតឡាន។ មូលហេតុបាញ់ប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
...
ប្រភព : (CCFR)