អាជ្ញាធរប្រកាសឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់

ចែករំលែក៖

ខេត្តសៀមរាប÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបចេញសេចក្តីជូនដំណឹងអំពីស្ថានភាពទឹកស្ទឹងសៀមរាប ក្នុងស្រុកបន្ទាយស្រី ដោយយោងតាមការសង្កេត តាមដានស្ថានភាពធាតុអាកាស ដែលបានវិវត្តជាក់ស្តែងជាបន្ត បន្ទាប់របស់ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថាខេត្តសៀមរាប មានភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ ទូទាំង ខេត្ត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០ ដែលបណ្តាល ឲ្យទឹកស្ទឹងស្ទឹងសៀមរាប នៅភូមិសាស្ត្រស្រុកបន្ទាយស្រី ឡើងខ្ពស់ ៥,២០ម៉ែត្រ (ប្រកាសអាសន្ន ៦,០០ ម៉ែត្រ)។

ផ្អែកតាមស្ថានភាពដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរខេត្តសៀមរាប សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី មេត្តាត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print