រយៈពេល ៧២ម៉ោង សាកសពបុរសដែលជិះម៉ូតូទឹកហើយ ធ្លាក់ចូលទន្លេ ត្រូវបានគេរកឃើញហើយ

ចែករំលែក៖

ភ្នំពេញ ៖ ទូករបស់កងទ័ពជើងទឹក នឹង ក្រុមម៉ូតូទឹក ចំនួន ១០គ្រឿង បានព្យាយាមរុករកសាកសព បុរសជាអ្នកជិះម៉ូតូទឹក ដែលបានធ្លាក់ចូលទឹកទន្លេ កាលពីថ្ងៃទី ២៧ រកឃើញនៅក្រោមស្ពានច្បារអំពៅ រួចអូសមកវត្តមកវត្តចាក់ក្រោម ដើម្បីស្រង់យកធ្វើបុណ្យ ។

ប្រតិបត្តិការណ៍រុករកនេះបានធ្វើឡើងចាប់តាំងពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ រហូតមកដល់ថ្ងៃទី ៣០ នេះ ស្ថិតច្រាំងទន្លេ ជិតស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផល សុផេង អាយុ៤៥ឆ្នាំ មានទីលំនៅ បុរីប៉េងហួត បឹងស្នោ ។

បើតាមការបញ្ជាក់ពីមន្រ្តីមូលដ្ឋាន បានអោយដឹងថា ចាប់តាំងពីម្សិលមិញវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់វេលាម៉ោង៤ ទាបភ្លឺថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ មានរយៈពេល៧២ ម៉ោង សពបុរសខាងលើ ទើបតែរកឃើញនៅក្រោមស្ពានច្បារអំពៅ រួចអូសមកវត្តមកវត្តចាក់ក្រោម ដើម្បីស្រង់យកធ្វើបុណ្យ ។

បច្ចុប្បន្ន សពត្រូវក្រុមគ្រួសារបានយកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

...

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ៤រសៀល គេបានឃើញជនរងគ្រោះបានមកកាន់ចំណុចកើតហេតុ នឹងបានជិះម៉ូតូទឹក ម៉ាក Kawasaki SX-R ដើម្បីជិះលេងកម្សាន្តអារម្មណ៍ចុងសប្តាហ៍ ។ លុះពេលជនរងគ្រោះជិះបានបន្តិច ក៏ស្រាប់តែបានធ្លាក់ពីលើម៉ូតូទឹក ចុះទៅក្រោមលិចបាត់តែម្តង ។ ភ្លាមៗ នោះ ក្រុម ម៉ូតូទឹក Jet Ski Phom phenh បានចេញ ម៉ូតូ ទឹក ល្បាតជិះរុករកតាម ដង ទន្លេ ពីចំណុចគល់ស្ពានកោះនរា រហូតទៅ ជិតដល់គល់ស្ពានតាខ្មៅ ក៏នៅតែរកមិនឃើញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print